រាជធានីភ្នំពេញ៖ មុខសញ្ញាលួចស្លាកលេខរថយន្ត រួមទាំងអ្នកទទួលផលចោរកម្មសរុបចំនួន០៥នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងរាំង នៃអធិការដ្ថានខណ្ឌដូនពេញ សហការគ្នាចាប់បង្ក្រាបជាបន្តបន្ទាប់ ព្រមទាំងដកហូតស្លាកលេខ របស់ជនរងគ្រោះមកវិញផងដែរ ។
ករណីលួច (លួចស្លាកលេខរថយន្ត) បានធ្វើឡើងនៅចំណុចមុខសណ្ឋាគារមិត្តភាព ផ្លូវ១៧៤ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៣០ ។
បន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានទទួលបណ្តឹងពីជនរងគ្រោះ ស្តីពីការបាត់ស្លាកលេខរថយន្ត កម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍ បានធ្វើការស្រាវជ្រាវឈានទៅ ធ្វើការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ និងវត្ថុតាងបានចំនួន០៣នាក់ នៅចំណុចផ្លូវ១៥៤ កែងផ្លូវ១៣ វេលាម៉ោង១២និង០០ ដែលជនសង្ស័យទី១-ឈ្មោះ ផុន ម៉ូលីស៊ីន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ផ្ទះលេខ៦AE៣ ផ្លូវសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ហើយមុខរបរមិនពិប្រាកដ ។ ទី២-ឈ្មោះ ជា ឡេង ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅប្លកផ្ទះជួលម្តុំគីមសឺង សង្កាត់ផ្សាកណ្តាល២ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ ។ ទី៣- ឈ្មោះ ភិ រិនវណ្ណា ភេទប្រុស អាយុ២១ឆ្នាំ ទីលំនៅផ្ទះលេខ៣៣Eo ផ្លូវ១៧៨ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខរបររត់កង់បី ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ០៣នាក់នោះបានហើយ ជនសង្ស័យបានសារភាពថាពួកខ្លួនបានយកទៅលក់ឲ្យ អ្នកចាំទទួលផលចោរកម្ម០២នាក់ទៀត ។
លុះដល់វេលាម៉ោង១២និង២០នាទី កម្លាំងសមត្ថកិច្ច បានបន្តឃាត់បាន ២នាក់ទៀត ដែលជាអ្នកទទួលផលចោរកម្មទី១- ឈ្មោះ សៅ ភក្រ្ត ភេទប្រុសអាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ២២០ ផ្លូវ១៣ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មុខរបរ មិនពិតប្រាកដ ។ ទី២-ឈ្មោះហាន ជីវី ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅស្នាក់ក្នុងយានដ្ឋានម្តុំផ្សាសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវមុខរបរជាងបាញ់ថ្នាំឡាន ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់និងឆ្លងតាមការយកសំណាកស្វែងរកមេរោគកូវីដ-១៩ ទៅលើជនសង្ស័យ លទ្ធផលអវិជ្ចមាន ៕
0 Comments