គេហទំព័រ មួយរៀល

ប្រញ៉ាប់យកម៉ូយបត់ឆ្វេងមិនប្រយ័ត្នប៉ះម៉ូតូរងរបួសជើង



ព្រះសីហនុ៖ បុរសម្នាក់បានររងរបួសជើងឆ្វេងមធ្យម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូ កាលពីវេលាម៉ោង១០:២១នាទីយប់ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចកែងស្តុបធនាគារកាណាឌីយ៉ា ស្ថិតនៅភូមិ០២ សង្កាត់០២ ក្រុង/ខេត្តព្រះសីហនុ 


   ជុំវិញករណីចរាចរណ៍នេះផងដែរ បើយោងតាមប្រភព បឋមនៅកន្លែងកើតហេត បានអោយដឹងថា នៅវេលាកើតហេតុខាងលើរថយន្តម៉ាក់ALPHARD បើកតាមបណ្តោយផ្លូវ វិថីឯករាជ្យ(១០០)បត់ឆ្វេងឡើងទៅផ្លូវមហោស្របចាស់ ដើម្បីយកម៉ូយ តែមកដល់ត្រង់ចំណុចកើតហេតុបានបុកជាមួយនឹងម៉ូតូគ្រឿងម៉ាក់VISION ពណ៏ខ្មៅមានស្លាកលេខ សៀមរាប 2C 9850  ដែលបានបើកបរតាមបណ្តោយផ្លូវមហោស្រពចាស់(ផ្លូវលេខ១០៨ចុះសំដៅផ្លូវឯករាជ្យ បណ្តាលអោយម៉ូតូគៀបជាប់នៅក្រោមរថយន្ត ធ្វើអោយភាគីម៉ូតូរងរបួសជើងឆ្វេង។


ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានធ្វើការវាស់វែងនិងនាំយកវត្ថុតាងទាំងសងខាងទៅរក្សាទុករងចាំការដោះស្រាយតាមនីតិវិធី៕

Post a Comment

0 Comments