គេហទំព័រ មួយរៀល

ក្តៅៗ ! អភិបាលខេត្តបន្ទាយមានជ័យប្រតិកម្មជាមួយ ប្រធានមន្ទីរពេទ្យខេត្តរឿងមិនជួយសង្គ្រោះអាយុជីវិតប្រជាជន




បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រតិកម្មជាមួយលោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី  រឿងមិនជួយសង្គ្រោះអាយុជីវិតប្រជាជន បែរជាទាររកថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ។ 


ដោយអភិបាលខេត្តបានសង្កត់ធ្ងន់ថា មិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័ វុឌ្ឍីណាវុធ ជាប្រធាន។


លោក អ៊ុំ រាត្រី បានសរសេរក្នុងហ្វេសប៊ុកថា "ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោក អិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ  ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថា ជាគោលការណ៏ត្រូវរកអ្នកអោយឈាមជំនួស និង បង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយhttps://www.facebook.com/1845695322376266/posts/3037493616529758/?d=n 


តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោក ចន្ទ័វុឌ្ឍីណាវុធ ជាប្រធាន"


ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ បានសាទរនិងគាំទ្រចំពោះការប្រតិកម្មរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យទៅលើលោក ចន្ទ័ វុឌ្ឍីណាវុធ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី  ដែលគិតតែពីលុយ គ្មានសីលធម៌ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ៕

Post a Comment

0 Comments