ដោយមានការ យកចិត្តទុក្ខដាក់ខ្ពស់ ពី សំណាក់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៏ដូចជា រដ្ឋបាលខេត្តសៀមរាប បានផ្តល់អំណោយជាអង្ករតាមរយៈ រដ្ឋបាលក្រុងសៀមរាប ត្រូវបានលោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប ដឹកនាំក្រុមការងារ សង្កាត់ស្លក្រាម និងយុវជនស្មគ្រ័ចិត្ត នាំយកទៅធ្វើការចែករំលែក ជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ១៧១២ គ្រួសារ ដែលមានជីវភាពខ្វះខាតខ្លាំង នៅតាមខ្នងផ្ទះ ក្នុងសង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។
ជាថ្មីម្តងទៀត សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការអត់ធ្មត់ និងចូលរួមអនុវត្ត តាមវិធានការណែនាំ និងសេចក្តីសម្រេច របស់រដ្ឋបាលខេត្ត និង ក្រសួងសុខា ភិបាល ដើម្បីរួមគ្នា កាត់ផ្តាច់ កុំអោយមាន ករណី ចម្លងបន្តនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍យើង និង ដេីម្បីជួយឲ្យគ្រប់យ៉ាង ឆាប់បានវិលត្រឡប់ មករកសភាពជាធម្មតាឡេីងវិញផងដែរ ៕
0 Comments