ខេត្តព្រះសីហនុ៖ (ព័ត៌មានបឋម)មុននេះបន្តិចមានករណីផ្ទុះអាវុធមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ៦:៥៥នាទីយប់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវចុងអូឈើទាល២ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ/ខេត្តព្រះសីហនុ។
យោងតាមប្រភពបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុប្រទះឃើញរថយន្តម៉ាកអូឌី ពណ៌ស មិនចាំស្លាកលេខ បើកបរដោយបុរសជនជាតិចិន បានបើកចូលក្នុងបុរី ចំណុចខាងលើហើយក៏ស្រាប់តែមានកម្លាំងសមត្ថកិច្ចស៊ីវិលមកទាន់ ក៏ផ្ទុះអាវុធផ្ទួនគ្នា បង្កការភ្ញាក់ផ្អើលតែម្ដង ដោយពុំទាន់ដឹងពីមូលហេតុ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងតែតាមរករថយន្តខាងលើ ព័ត៌មានច្បាស់ការណ៍ ក្រុមការងារនឹងធ្វើការផ្សាយជូនបងប្អូននៅពេលក្រោយ៕
0 Comments