គេហទំព័រ មួយរៀល

អ្នកសារព័ត៌មាន០៩នាក់រងការចោទប្រកាន់ចំនួន២ករណី



សាលាដំបូងខេត្តស្ទឹងត្រែង នៅវេលាម៉ោង១៧ល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចឃុំខ្លួនអ្នកកាសែតទាំង ០៩ នាក់ ដោយចោទប្រកាន់ចំនួនពីរករណី ១.ពីបទកំហែងយក និង ២.ពីបទជ្រៀតជ្រែកដោយខុសច្បាប់ ចូលទៅក្នុងការបំពេញមុខងារសាធារ ណៈ តាមមាត្រា ៣៦៣ មាត្រា ៣៦៤ និង មាត្រា ៦០៩ ។

បន្ទាប់ពីសាកសួររយៈពេល ៣ ថ្ងៃ អយ្យការ​អម​សសាលាដំបូងខេត្តស្ទឹងត្រែង ចៅក្រមស៊ើបសួរ លោក ផុន វណ្ណា បានសម្រេចឃុំខ្លួនអ្នក កាសែតទាំង ០៩ នាក់នៅពន្ធនាគារកាំងមេម៉ាយ បណ្ដោះអាសន្ន រង់ចាំធ្វើការស៊ើបអង្កេតបន្ត ៕

Post a Comment

0 Comments