ខេត្តកំពង់ចាម៖ ១ថ្ងៃ១យប់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តឡើងកម្ពស់ជិត១ម៉ែត្រដែលកម្ពស់ទឹកឡើងជាលើកទីពីរនេះប្រហាក់ប្រហែលការឡើងលើកទី១ ។
បើតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយម ខេត្តកំពង់ចាម បានបញ្ជាក់នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះថាស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងបន្ថែមទៀតដល់កម្ពស់១០,៥១ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង ០,៨១ម៉ែត្រ ហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមានកម្ពស់ត្រឹម៦,៥១ម៉ែត្រ ។
ដោយឡែកបើយោងតាមការព្យាការណ៍របស់ក្រសួងធនធានទឹកវិញទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម អ្នកលឿង ទន្លេចតុមុខ ទន្លេបាសាក់ កោះខែល ទន្លេសាប ព្រែកក្តាម នឹងបន្តឡើង២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ៕
0 Comments