គេហទំព័រ មួយរៀល

សមត្ថកិច្ចក្រុងសែនមនោរម្យឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទហឹង្សាបង្ករបួសស្នាម



ដោយមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលដោយ ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងដឹកនាំផ្ទាល់ដោយលោកវរសេនីយ៏ឯក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩និង១០នាទី បានចុះបង្រ្កាបករណីហិង្សាបង្ករបួសស្នាម កើតឡើង នៅចំណុចមុខសាលាបឋមសិក្សាហ៊ុនសែនសែនមនោរម្យ ស្ថិតនៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ 

កម្លាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដូចខាងក្រោម៖
១.ឈ្មោះ យ៉ាន់ ថាច ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិកណ្ដាល សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនរងគ្រោះឈ្មោះ កែវ ពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតខ្មែរ មុខរបរជាងជួសជុលរថយន្ត រស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនសង្ស័យខាងលើត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យកសាងសំណ៉ំរឿងបញ្ជូនទៅតុលាការអនុវត្តន៏តាមនីតិវិធីច្បាប់ ៕

Post a Comment

0 Comments