គេហទំព័រ មួយរៀល

បើមិនជឿសូមកុំប្រមាថ! ទីបំផុតក្មេងប្រុសលង់ទឹក២ថ្ងៃរកមិនឃើញ ស្រាប់តែមកពន្យល់សប្តិ​ច្បាស់ៗ​ប្រាប់ម្តាយ



ភ្នំពេញ៖ យោងតាមប្រភពពីនារីម្នាក់ ត្រូវជាបងក្មេងរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយប្អូនរបស់ខ្លួនទាំង២នាក់នោះ បាត់ចេញពីផ្ទះមិនឃើញត្រឡប់មកវិញ ។ 

បន្ទាប់មកខ្លួនក៏បានដើររកនិង ទៅសួរពលរដ្ឋនៅក្បែរផ្ទះដោយពួកគាត់ បានប្រាប់ថាឃើញ ក្មេងទាំង២នាក់នោះ បាននាំគ្នាដើរទៅលេងប្រឡាយទឹកក្បែរនឹងផ្លូវរថភ្លើង តាំងពីម៉ោង ១២ ជាងថ្ងៃត្រង់ ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២១មកម្ល៉េះ ស្ថិតនៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សពក្មេងប្រុស ទី១ មានឈ្មោះ ហុង ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្ស បច្ចុប្បន្នស្នាក់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ខពោធិ៍សែនជ័យ ។ សពក្មេងប្រុសទី២ មានឈ្មោះ ថា អាហ៊រ ភេទប្រុស អាយុ៦ឆ្នាំ ជាសិស្សបច្ចុប្បន្ន ស្នាក់នៅជាមួយគ្នា ។

ក្រោយមកនារីត្រូវជាបងបានរត់សំដៅទៅកន្លែងប្រឡាយទឹកនោះ ក៏ប្រទះឃើញនៅសល់តែស្បែកជើង២គូរ ក៏ភ័យស្លន់ស្លោរត់ទៅប្រាប់ឲ្យអ្នកភូមិមកជួយរកប្អូនរបស់ខ្លួន ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកពលរដ្ឋបាននាំគ្នាយកសំណាញ់ និង អ៊ួនយកមកអូស និងបង់អស់រយៈពេលជាច្រើនម៉ោង ក៏បានរកឃើញស ពក្មេងប្រុសម្នាក់ និងបាត់ក្មេងម្នាក់ទៀតរកមិនឃើញ លុះពេលយប់ឡើង សពក្មេងម្នាក់ទៀត បានមកពន្យល់សប្តិម្តាយថា ខ្លួនកំពុងរងារនៅជិតដើមត្នោត ទើបម្តាយប្រាប់ទៅអ្នកកំពុងរុករកស្រាប់តែឃើញសពនៅដើមត្នោតនោះមែន ។

សពក្មេងទាំងពីរ ត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណី នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ ៕

Post a Comment

0 Comments