គេហទំព័រ មួយរៀល

ទូរទស្សន៍ជាតិកម្ពុជា ប្រកាសបដិសេធថា ឈ្មោះ សំបូរ ដានី ពុំមែនជាមន្ត្រីឬមន្ត្រីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទេ



លិខិតបដិសេធ ៖អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសូមប្រកាសបដិសេធថា ឈ្មោះ សំបូរ ដានី ពុំមែនជាមន្ត្រីឬមន្ត្រីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទេ ។ 

ក្នុងករណីសាម៉ីខ្លួនឬបុគ្គលណាម្នាក់ យកឈ្មោះនិងរូថតសាម៉ីខ្លួនទៅក្លែងបន្លំថាខ្លួនជាមន្ត្រី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីប្រើប្រាស់ក្នុងរូបភាពផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ឬខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា នោះអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មិនទទួលខុសត្រូវឡើយ ។

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានកិត្តិយសជម្រាបជូនថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និងសូមស្នើដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការវែកមុខបុគ្គលដែលបានក្លែងបន្លំខាងលើនេះ មកដាក់ទោសតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ៕

Post a Comment

0 Comments