គេហទំព័រ មួយរៀល

ក្លាហានមែននារីវ័យក្មេងខ្ចីម៉ូតូគេហើយនាំកូនស្រីគេទៅជាមួយ រួចខលមកជម្រិតទាប្រាក់



ខេត្តកណ្ដាល ៖ កាលពីថ្ងៃទី២៥ ខែសីហា​ ឆ្នាំ២០២១  សមត្ថកិច្ចឃាត់ខ្លួននារីវ័យក្មេងម្នាក់ក្រោយពីខ្ចីម៉ូតូគេហើយនាំកូនស្រីគេទៅជាមួយ រួចខលមកម្តាយក្មេងស្រីរងគ្រោះដើម្បីជម្រិតទាប្រាក់ ១៥០០ដូល្លារ នៅចំណុចក្រោយវត្តព្រែកសំរោង ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល 


ជនរងគ្រោះឈ្មោះ ផេង ស្រីលាភ ភេទស្រី អាយុ១១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ ឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ ហេង ស្រីរី ហៅស្រីពៅ ភេទស្រី អាយុប្រហែល ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិខ្ពបអាទាវ ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។


បច្ចុប្បន្ន​នារីសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments