គេហទំព័រ មួយរៀល

សមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់​មួយកន្លែងដកហូតបានរថយន្ត២គ្រឿង​ម៉ូតូ៥គ្រឿង​និងមាន់ជល់១ក្បាល​



​      ភ្នំពេញ​ ៖​ កម្លាំងសមត្ថកិច្ច​ចម្រុះ​ នៃគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ បានឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង​ក្នុងភូមិបាគូរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ កាលពីវេលាម៉ោង១រសៀល​ ថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ​២០២១​ ដោយដកហូតវត្ថុតាងមួយចំនួន​ រីឯអ្នកលេងរត់បាត់អស់​ ។ 


​    ក្នុងប្រតិបត្តិការណ៍​ខាងលេីនេះ​ មានការចូលរួមសហការពីកម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលដង្កោ​ និងមន្ត្រីជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ បានធ្វេីការចុះបង្ក្រាបទីតាំងជល់មាន់ខាងលេី​ តែធ្វេីឲ្យក្រុមអ្នកញៀនល្បែងដឹងខ្លនទាន់ក៏នាំគ្នារត់គេចខ្លួនបាត់អស់​ ដោយបន្សល់ទុករថយន្តចំនួន២គ្រឿង(​ Ford Ranger ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BF-8779 និង Toyota Prius ពណ៌ខៀវ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BD-4775 )​ ,​ ម៉ូតូចំនួន៥គ្រឿង​ និងមាន់គក១ក្បាល​ ។ 


​     ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួចរាល់​ កម្លាំងគណៈបញ្ចាការឯកភាពខណ្ឌដង្កោ​ បានធ្វេីការដឹកបញ្ចូនវត្ថុតាងមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលដង្កោ​ ដេីម្បីឲ្យមន្ត្រីយុត្តិធម៌អនុវត្តន៍តាមនីតិវិធី​ ៕

Post a Comment

0 Comments