គេហទំព័រ មួយរៀល

អាជ្ញាធរខណ្ឌដូនពេញ សម្រេចផ្អាកការដ្ឋានសាងសង់០១កន្លែង បន្ទាប់ពីមានបញ្ហាបច្ចេកទេសជណ្តើរយោង















ដូនពេញ​ ៖​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ ០២កេីត​ ខែភទ្របទ​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០:៣០នាទី យោងប្រសាសន៍ដឹកនាំផ្ទាល់របស់ ឯកឧត្តម អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ លោក​ សុខ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​​ បានដឹកនាំ​ក្រុម​ការងារចម្រុះខណ្ឌ ចុះផ្អាកដ្ឋានសាងសង់​ ស្ថិត​នៅ​ផ្លូវ​លេខ​២០០ ភូមិ​០៦​ សង្កាត់​បឹងរាំង​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ។

👉 ពេលចុះ​ដល់ទីតាំង​ជាក់ស្ដែង​ ពិនិត្យ​ឃើញ​ថា​ ការដ្ឋាន​សំណង់​ខាងលេីមាន​លិខិត​អនុញ្ញាត​សាងសង់​ចេញដោយសាលា​រាជធានី​ភ្នំពេញ​ ចុះថ្ងៃទី១៧​ ខែមករា​ ឆ្នាំ​២០១៩​ និង​លិខិត​បេីក​ការដ្ឋាន​ ។ បច្ចុប្បន្ន​ការដ្ឋាន​បានសាងសង់​១១ជាន់​ត្រឹមត្រូវ​ទៅតាម​លិខិត​អនុញ្ញាត​សាងសង់​ ។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី២០​ ខែសីហា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០:៤០នាទី​ព្រឹក​ មាន​ករណី​ដាច់​ជណ្ដើរ​យោង​បណ្តាល​ឲ្យ​ស្លាប់កម្មករ​ ចំនួន​០១នាក់​ និង​របួស​ធ្ងន់​ ចំនួន​០១នាក់​ បាន​បញ្ជូន​ទៅ​ព្យាបាល​នៅមន្ទីរពេទ្យ​កាល់ម៉ែត្រ​ ។ 

👉 ក្រុម​ការងារ​បាន​សម្រេច​ដូចខាងក្រោម​ :

១​ -​ ផ្អាក​ការ​ដ្ឋាន​សាងសង់​ជា​បណ្ដោះ​អាសន្ន​ ។ 

២​ -​ ម្ចាស់​ការដ្ឋាន ត្រូវ​ដោះស្រាយ​សំណង​រដ្ឋប្បវេណី​ដល់​គ្រួសារ​សព​ និងគ្រួសារ​អ្នករង​របួស​ធ្ងន់​ឲ្យ​បានចប់​សព្វ​គ្រប់​ជាមុនសិន​ ។

៣​ -​ មិន​អនុញ្ញាត​ឲ្យ​ក្រុម​ជាង​ និង​កម្មករ​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​ក្នុង​អំឡុង​ពេល​ផ្អាក​ការ​សាងសង់បណ្តោះអាសន្ននេះឡើយ​ ។ 

៤​ -​ ត្រូវរៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​ការដ្ឋាន​ឡេីងវិញឲ្យបាន​ត្រឹមត្រូវ​ ។ 

៥​ -​ បន្ទាប់​ពី ម្ចាស់​ការដ្ឋាន បាន​អនុវត្ត​តាម​ចំណុច​ទី១​ ទី២​ ទី៣​ និងទី៤​ ​ខាងលេីបានចប់សព្វគ្រប់ហេីយ​ ម្ចាស់ការដ្ឋានសំណង់ ត្រូវដាក់ពាក្យស្នេីសុំបេីកការដ្ឋានឡេីងវិញ​ពីរដ្ឋបាលខណ្ឌដូ​នពេញ​ ។ 

👉 ដោយឡែក មិនមានវត្តមានម្ចាស់ការដ្ឋាន ឬតំណាងម្ចាស់ការដ្ឋាន ចូលមកសហការជាមួយអាជ្ញាធរសាលាខណ្ឌដូនពេញ ក្នុងការធ្វើកំណត់ហេតុផ្អាកទីតាំងសំណង់នោះទេ ។

👉 កំណត់​ហេតុ​បញ្ចប់​នៅវេលា​ម៉ោង១២:១៥នាទី​ នាថ្ងៃ​ខែឆ្នាំដដែល​ ៕

Post a Comment

0 Comments