គេហទំព័រ មួយរៀល

បែកគ្នាជាង៣០ឆ្នាំ បច្ចុប្បន្នពិការភាពដោយសារគ្រាប់មីនក្នុងពេលបំពេញបេសកកម្ម

 បែកគ្នាជាង៣០ឆ្នាំ មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ទើបជួបមិត្តរួមអាវុធម្នាក់ក្នុងសម័យសង្គ្រាម សម័យរដ្ឋកម្ពុជា ដែលបច្ចុប្បន្នពិការភាពដោយសារគ្រាប់មីនក្នុងពេលបំពេញបេសកកម្ម។

លុម ជា ឈ្មោះយុទ្ធជនម្នាក់ដែលធ្លាប់ប្រគៀកស្មាប្រយុទ្ធជាមួយយុទ្ធជនយ៉ោក (ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន) ក្នុងសម័យសង្គ្រាម សម័យរដ្ឋកម្ពុជា។ គ្រាលនោះ យុទ្ធជន លុម បម្រើការនៅកងពលលេខ៤ ប្រចាំនៅអតីតតំបន់លេខ៥៦ ក្រោយមកផ្លាស់ជាផ្លូវលេខ៥៥ តំបន់ភ្នំស្វារអិល ហើយបច្ចប្បន្នគឺតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់រងរបួសធ្ងន់ដោយសារមីន ក្នុងពេលបំពេញបេសសកម្ម យុទ្ធមិត្តរួមអាវុធទាំងពីរបានបែកគ្នារហូតមកទល់ពេលនេះ។

តែនៅថ្ងៃនេះ ក្រោយពីបែកគ្នាអស់រយៈពេល៣២ឆ្នាំ យុទ្ធមិត្តរួមអាវុធទាំងពីរក៏បានជួបគ្នាវិញ លោក លុម បច្ចុប្បន្នមានអាយុ៥៥ឆ្នាំ ហើយបានស្វែងរកឃើញ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តាមរយៈសួរលេខទូរស័ព្ទពីគេឯង ។
ក្នុងនោះដែរឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានជូនអង្ករ ២ការ៉ុង និងថវិកា ចំនួន៦៥ម៉ឺនរៀល ខណៈលោក លុម អញ្ជើញមកព្យាបាលរបួសដៃដែលរើឡើងវិញ។

សូមបញ្ជាក់ផងដែរថា កន្លងមក ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តែងតែស្វែងរកជួបមិត្តរួមអាវុធ ហើយក៏តែងតែជួយដល់មិត្តរួមអាវុធមួយចំនួនដែលជួបការលំបាកផងដែរ៕




Post a Comment

0 Comments