គេហទំព័រ មួយរៀល

ឯកឧត្តម នេត ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថានមានរៀបចំពិធីទីក្រុងស្អាត

នៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ០៧,០០នាទី នៅតាមបណ្តោយមាត់ទន្លេ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ មានរៀបចំពិធីទីក្រុងស្អាត សហការជាមួយគណៈកម្មាធិការប្រតិបត្តិ Phnom Penh clean City Challenge With Japan លើកទី២  ក្រោមអធិបតីភាព ឯកឧត្តម នេត ភត្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីបងប្អូនអាជីវករជនជាតិជប៉ុនប្រមាណ ១០០០នាក់  និងមន្រ្តីរាជការ យុវជន បងប្អូនអាជីវករ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌដូនពេញ ប្រមាណ ៥០០នាក់ ព្រមទាំងបុគ្គលិកវិស័យឯកជនមួយចំនួនទៀតផងដែរ ដោយបានធ្វើការជួបជុំគ្នា និងបែងចែកជា០៦ក្រុមតូចៗ ដើម្បីប្រមូល សម្អាត និងបោសសំរាមតាមសួនច្បារ ច្រាំងទន្លេ និងផ្លូវថ្មើជើងនានា តាមបណ្តោយមាត់ទន្លេ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

គោលបំណងនៃការប្រារព្ធកម្មវិធីនេះឡើងគឺ​ដើម្បីឱ្យប្រជាពលរដ្ឋ​ទូទៅគ្រប់​រូបមាន​ស្មារតីចូលរួមក្នុង​កិច្ច​គាំពារបរិស្ថាន រួមថែរក្សានូវអនាម័យ បរិស្ថានអោយបានល្អប្រសើរ ដោយរក្សាទុកសំរាមនៅក្នុងធុងសំរាមជានិច្ច មិនចោលពាសវាលពាសកាលនៅតាមទីសាធារណៈនានាដែលបង្កអោយប៉ះពាល់ដល់សោភណ្ឌ័ភាព បរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យសាធារណ:នៅក្នុងទីក្រុងយើង៕












Post a Comment

0 Comments