គេហទំព័រ មួយរៀល

ឃាត់ខ្លួនជនសង្ស័យ​០៤នាក់​ ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេច​តែរត់មិនរួច​

ភ្នំពេញ​៖​ បុរសម្នាក់​ ខណៈពេលធ្វេីដំណេីរតាមផ្លូវ​ ស្រាប់តែត្រូវជនសង្ស័យ​ ៤នាក់ខាងលេី​ បានមកធ្វេីសកម្មភាពឆក់យកទូរស័ព្ទរបស់គាត់​បានសម្រេច បណ្តាលអោយដួលម៉ូតូ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍បានកេីតឡេីងកាលពីវេលាម៉ោង​ ៦និង៥០នាទីព្រឹក​ ថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ដែលស្ថិតនៅមុខផ្សារសំណង់​ ១២​ សង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​។

ប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានដេញចាប់ជនសង្ស័យបានប្រាប់អោយដឹងថា​ មុនពេលកេីតហេតុ​ រូបគាត់បានធ្វេីដំណេីរចេញពីផ្ទះ​ ក្នុងគោលបំណងទៅកន្លែងធ្វេីការ​ ខណៈពេលធ្វេីដំណេីរមកដល់ចំណុចមុខផ្សារសំណង់​ ១២​ ស្រាប់តែឃេីញជនសង្ស័យទាំង​ ៤នាក់​ ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងទៀតម៉ាក ហុងដា សេ១២៥ សេរីឈ្នាំ២០២០ គ្មានស្លាកលេខ និង មួយគ្រឿងទៀត ម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០០៩ ពាក់ស្លាលេខ បាត់ដំបង 1H-6692 បានជិះមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់​ បណ្តាលអោយដួលម៉ូតូ​ ភ្លាមៗនោះ​ រូបគាត់មិនបានឈប់មេីលជនរងគ្រោះនោះឡេីយ​ ដោយរូបគាត់​ បានជិះដេញតាមជនសង្ស័យរហូតដល់ចំណុចស្កុប​ Nokia ជនសង្ស័យបានជ្រុះទូរស័ព្ទ​ ហេីយបានជិះចូលផ្លូវលំ​ មួយកន្លែងនៅក្បែរ​ ក៏រត់ចោលម៉ូតូទាំង​ ២នាក់​ ឡេីងទៅលេីផ្ទះប្រជាពលរដ្ឋ​ ទើបត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួយកមកប៉ុស្តិ៍នគរបាលទឹកល្អក់៣ ដើម្បីធ្វេីការសាកសួរ ដើម្បីស្រាវជ្រាវតាមចាប់បក្សពួកជនសង្ស័យ២នាក់ទៀតបានជិះរត់គេចខ្លួន។

សមត្ថកិច្ចដដែលបានបន្តទៀតថាបនទាប់ពីធ្វើការសួរនាំ និង ធ្វើការស្រាវជ្រាវកំណត់ភិនភាគជនសង្ស័យ និង ទីតាំងលាក់ខ្លួន រួចមក កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលកំពុងលាក់ខ្លួននៅក្នុងផ្ទះបើកអ៉ិនធើណេតមួយកន្លែងនៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និង ដកហូតម៉ូតូរបស់ជនសង្ស័យយកមកអធិការនគរបាលខណ្ឌទួលគោក ចាត់ការតាមនិតិវិធី៕







Post a Comment

0 Comments