(ភ្នំពេញ)៖ បុរសម្នាក់ខឹងប្រពន្វស្តីបន្ទោសរឿងផឹកសុីនឹងលេងល្បែងធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។ កាលពីវេលាម៉ោង០៨នឹង០០ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅតាមជណ្តើរផ្លូវឡើងផ្ទះជួល ផ្លូវលំ ក្រុម២ ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះជា សុខនី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ កម្មករឃ្លាំងក្រណាត់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះ វឿន សុភ័ស្ត អាយុ២៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ទើបមកជួលបន្ទប់ជាន់លើ ផ្ទះកើតហេតុ បាន២ថ្ងៃ មានស្រុកកំណើត ភូមិកោះកែវ ឃុំកោះកែវ ស្រុកល្វឯម ខេត្តកណ្តាល ។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធ បានឲ្យដឹងថា គាត់បានរៀបការនឹងគ្នាអស់រយៈពេលជាង៧ឆ្នាំមកហើយ មានកូនប្រុសម្នាក់ ហើយដើម្បីសម្រួលដោះបន្ទុកក្នុងគ្រួសារ ក៏បាននាំគ្នាមកធ្វើរការងារជាកម្មករ ក៏ប៉ុន្តែតាំងពីនាំគ្នាមកប្រកបរបរការងារ នៅរាជធានីភ្នំពេញ អស់រយៈពេលជាង៣ឆ្នាំមកនេះ ប្តីចេះឈ្លក់វង្វេងនឹងល្បែងគ្រឿងញៀន ផឹកសុី ហើយរូបគាត់ណែនាំតែប្តីមិនស្តាប់និងឈ្លោះគ្នាបន្តិចន្តួចក៏ស្រាប់តែប្តីគាត់គិតខ្លីចងកសំលាប់ខ្លួនទៅវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យ ពិតជាស្លាប់ដោយចងកធ្វើអត្តឃាត ដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕
0 Comments