គេហទំព័រ មួយរៀល

ករណីហិង្សាដោយចេតនា ប្រើចបជីកដោះស្រាយគំនុំនឹងគ្នាកន្លងមក ម្នាក់រងរបួសម្នាក់ដេកគុក


ករណី ”ហិង្សាដោយចេតនា” ប្រជាពលរដ្ឋបាន​រាយការណ៍​  នៅផ្ទះ​ឈ្មោះ​ អាត​ បូផា​ ភេទស្រី​  អាយុ​ ៤៣ឆ្នាំ​  មានការឈ្លោះប្រកែកគ្នា​ និងបានប្រេីហិង្សា​ ត្រូវបាននគរបាលចុះអន្ដរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច​ ១១៧ ។


នៅវេលាម៉ោង ១២និង១៥​នាទី  ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានទទួលព័ត៌មានពីករណីខាងលើ ដែលស្ថិតនៅភូមិបុសផ្លាំង​ ឃុំបុសមន​ ស្រុករំដួល​ ​ខេត្ត​ស្វាយរៀង​ ​។


កំណត់ហេតុ HOTLINE ១១៧

កាលបរិច្ឆេទ៖ វេលាម៉ោង ១២និង១៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ប្រភពផ្ដល់ព័ត៌មាន ពីប្រជាពលរដ្ឋ ភេទស្រី អាសយដ្ឋានបច្ចុប្បន្ន : ស្ថិតនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង លេខទូរសព្ទទំនាក់ទំនង ។


អំពីរឿងហេតុ៖ ករណី “ ហិង្សាដោយចេតនា “ ប្រជាពលរដ្ឋបានរាយការណ៍ នៅផ្ទះឈ្មោះ អាត បូផា ភេទសី អាយុ៤៣ឆ្នាំ ស្ថិតនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង មានការឈ្លោះប្រកែកគ្នា និងបានប្រើហិង្សា សុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ជួយអន្តរាគមន៍ ។


នីតិវិធីដោះស្រាយនិហដំណោះស្រាយ៖ វេលាម៉ោង ១២និង១៧នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជា នៃអធិការដ្ឋាននគរបាលស្រុករំដួល ដែលមានលោកវរសេនីយ៍ទោ សូ អាត មុខងារ អធិការរង លេខទូរសព្ទទំនាក់ទំនង ០៩៧ ៧៧៨ ០០៩០ ដើម្បីអន្តរាគមន៍បន្ទាន់ ។


លទ្ធផល៖ បន្ទាប់ពីទទួលព័ត៌មាន សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបុសមន នៃអធិការដ្ឋាននគរបាល សរុករំដួល ចុះដល់កន្លែងកើតហេតុ និង បានឲ្យភាគីទាំងពីរមកប៉ុស្តិ៍ដើម្បីសាកសួរ ។ 


ចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ឹម ពន្លឺ ភេទប្រុស អាយុ២៩ឆ្នាំ ឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនឹងចបជីក ទៅលើឈ្មោះ អាត បូផា ពិតប្រាកដមែន (មូលហេតុមានគំនុំនឹងគ្នាកន្លងមក) ។ 


ជនសង្ស័យឈ្មោះ ស៊ឹម ពន្លឺ ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបុសមន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ 


ករណី " ហិង្សាដោយចេតនា ខាងលើបានបញ្ចប់នៅម៉ោង ១៣និង៤០នាទី ថ្ងៃខែឆ្នាំដដែល ៕


#khst #khstmedia 

Journalist & Khmer Freelancer 

ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម 

☎️: Tel: ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments