Muyreal -News

Muyreal -News
Muyreal -News

លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ បញ្ចេញក្តាប់ដៃដែកបំបែកកន្លែងល្បែងជល់មាន់អនឡាញ


រាជធានីភ្នំពេញ៖ ដោយមានការចង្អុលបង្ហាញពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១០ ខែមករាឆ្នាំ២០២៣នេះ លោក សេង គន្ធ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បញ្ចេញក្តាប់ដៃដែកបំបែកនិងចុះបង្ក្រាបទីតាំងជល់មាន់តាមប្រព័ន្ធ អនឡាយមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ 


ក្នុងប្រតិបត្តិការឆ្មក់បង្ក្រាបនេះ កម្លាំងអាជ្ញាធរជំនាញ បានធ្វើការឃាត់ខ្លួនមនុស្ស៦នាក់ ស្រី៣នាក់ មានអ្នកលេង និងអ្នកមើលការនិងដកហូតម៉ូតូចំនួន០៧គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀតផងដែរ 


បន្ទាប់ពីធ្វេីការបង្ក្រាប និងឃាត់ខ្លួនមនុស្សប្រុសស្រីដែលពាក់ព័ន្ធល្បែងស៊ីសងតាមអនឡាញ រួមទាំងប្រមូលវត្ថុតាង កម្លាំងជំនាញបានប្រគល់ជូនកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី  


#khst #khstmedia 

☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត 010 662269 និងABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments