គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សម្តេចតេជោ ហ៊ុន សែន ស្នើACUស្រាវជ្រាវរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិ ដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅ


(រាជធានីភ្នំពេញ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើអង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU ស្រាវជ្រាវរឿងបន្លំធ្វើបណ្ណកម្មសិទ្ធិដីក្រសួងការបរទេស ដែលលោក គង់ គាំ កំពុងស្នាក់នៅនាពេលប្ចុច្បន្ន 


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះថា ( ដើម្បីពន្លឿនដំណើរការស្វែងរកការពិតជុំវិញការរៀបចំឯកសារបន្លំយកដីនិងផ្ទះរបស់ក្រសួងការបរទេស ធ្វើជាកម្មសិទ្ធិឯកជន ដែលប្រព្រឹត្តដោយ គង់ គាំ។ នៅមុននេះបន្តិច ខ្ញុំបានស្នើទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្រាវជ្រាវជាបន្ទាន់អំពីភាពមិនប្រក្រតីនានានៃការលួចបន្លំធ្វើប័ណ្ណសម្គាល់សិទ្ធិកម្មសិទ្ធិលើដីនិងផ្ទះដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស និងចាត់វិធានការបន្តតាមផ្លូវច្បាប់តាមការចាំបាច់ ដោយផ្អែកលើមូលដ្ឋាននៃលទ្ធផលដែលបានស្រាវជ្រាវរកឃើញ ) 


សម្តេចតេជោ បានបញ្ជាក់ថា ដី និងផ្ទះ ដែលលោក គង់ គាំ រៀបចំឯកសារបន្លំយកនេះ គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយដី និងផ្ទះនេះ នឹងមិនត្រូវបាត់បង់ទៅណាឡើយ ដោយត្រូវយកមកវិញ តាមគ្រប់មធ្យោបាយដោយអនុវត្តទៅតាមនីតិវិធីច្បាប់ជាធរមាន 


ពាក់ព័ន្ធបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានទុកពេលមួយខែ ឱ្យលោក គង់ គាំ ប្រគល់ដីនេះមកក្រសួងការបរទេសវិញ។ បន្ថែមពីលើនេះ ក្រសួងការបរទេស ក៏បានប្តឹងតុលាការទាមទារយកដីនោះមកវិញផងដែរ 


ដីដែលជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយលោក គង់ គាំ បន្លំធ្វើបណ្ណកម្មសិទ្ធិគ្រប់គ្រងនេះ ស្ថិតនៅតាមវិថីព្រះសុធារសសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments