Muyreal -News

Muyreal -News
Muyreal -News

ACU ចាប់ខ្លួនអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ បញ្ជូនទៅតុលាការ ករណីកិបកេងថវិការដ្ឋ ជាង៣៨ម៉ឺនដុល្លារ!


(រាជធានីភ្នំពេញ) លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និង ផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និង យុវនីតីសម្បទា ព្រមទាំងជាអ្នកភ្នាក់ងាររបស់ក្រសួង ដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថាACU ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅព្រឹកទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ 


លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់បណ្តាញព័ត៌មានថា ..បានបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីកិបគេងថវិការដ្ឋជាង ,៥០០ លានរៀល គិតជាប្រាក់ដុល្លារអាមេរិកប្រហែល (ជាង៣៨ម៉ឺនដុល្លារក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋ ជូនជនពិការក្រីក្រ នៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ 


ក្រៅអំពីការជាប់សង្ស័យលើអំពើពុករលួយ បទល្មើសកេងយកផលប្រយោជន៍ដោយខុសច្បាប់ 


លោក ឡាយ សំណាង នៅជាប់សង្ស័យអំពីបទល្មើសសម្អាតប្រាក់ទៀតផង 


#khst #khstmedia ☎️ ទំនាក់ទំនងតាមទូរស័ព្ទនិងតេឡេក្រាម៖ ស៊ែលកាត 061 662269, មិត្តហ៊្វូន 066 662269, ស្មាត010 662269 និង ABA ដុល្លា: 061662269, ABA ខ្មែរ: 066662269 សូមអរគុណ៚

Post a Comment

0 Comments