Muyreal -News

Muyreal -News
Muyreal -News

អាករសម្លាប់ដោយសារកំហឹងមានបានដូចបំណងប៉ងរួមមេត្រីស្នេហា




      នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៥:៣០នាទីព្រឹក  កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម បានទទួលព័ត៌មានពីឈ្មោះ *លី ឈាងគីភេទស្រី អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិទី២ សង្កាត់វាលវង់ក្រុងកំពង់ចាម បានរាយការណ៍មកថា មានករណីបង្កហិង្សា ក្នុងបន្ទប់ជួល របស់គាត់ ដែលបានជួលឲ្យក្មេងស្រីម្នាក់ ស្នាក់នៅរៀនសូត្រ


      ក្រោយទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក អ៉ឹង ប៊ុន អធិការនគរបាលក្រុមកំពង់ចាម បានចាត់បញ្ជាឲ្យកម្លាំងជំនាញ នៃអធិការដ្ឋានកម្លាំងប៉ុស្តិ៍រដ្ឋបាលវាលវង់ សហការ ជាមួយកម្លាំងជំនាញ នៃផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត ចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ 


       ពេលកម្លាំង ចុះដល់ទីតាំងកើតហេតុក៏ប្រទះឃើញមានមនុស្សម្នាក់ ភេទប្រុស ដៃកាន់កូនកាំបិត  ដោយមានអាការ:សង្ស័យសមត្ថកិច្ចយើងខ្ញុំ បានធ្វើការឃាត់ខ្លួនជនសង្ស័យនោះភ្លាម  និងពិនិត្យមើលក្នុងបន្ទប់ឃើញមានស្នាមឈាមប្រលាក់ពេញការ៉ូ និងឃើញក្នុងបន្ទប់ទឹក(បន្ទប់ជួល)នោះ មានសាកសពនារីម្នាក់ ទើបសមត្ថកិច្ចយើងខ្ញុំ សន្មត់ថា *ជាករណីឃាតកម្មតែម្ដង


      តាមការសាកសួរម្ចាស់បន្ទប់ជួលខាងលើ សាកសពនេះមានឈ្មោះ *វៀត ចន្ទ្រាអាយុ២០ឆ្នាំ មុខរបរជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យវេស្ទើន និងមានទីលំនៅ នៅភូមិស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម 


      តាមការសាកសួរជនសង្ស័យមានឈ្មោះ  ថា *យឺ ម៉េងឈៀកភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម  ក្នុងនោះជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាព (អារកសម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជានិស្សិតឆ្នាំទី២ រៀននៅសាកលវិទ្យាល័យវេស្ទើន ក្រុងកំពង់ចាម និងមានទីលំនៅនៅភូមិក្តុយ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយយកកាំបិតបន្លែទៅអាករសម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់នៅក្នុងបន្ទប់ជួល របស់ឈ្មោះ *លី ឈាងគីនៅទីតាំងកើតហេតុ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ០៤:០៥នាទី ពិតប្រាកដមែន 


_មូលហេតុ កន្លងមកនេះជនសង្ស័យ និងជនរងគ្រោះធ្លាប់ស្គាល់រាប់អានគ្នា កាលពីរៀននៅអនុវិទ្យាល័យព្រីងជ្រុំ អំឡុងឆ្នាំ២០១៩រហូតពេលកើតហេតុក៏ជិះម៉ូតូជួបគ្នាដោយចៃដន្យ រួចក៏បបួលគ្នាដើរលេង នឹងបានជូនជនរងគ្រោះទៅបន្ទប់ដេកវិញ ដោយខឹងជនរងគ្រោះមិនឲ្យខ្លួនដេករួមភេទជាមួយ ក៏អាករសម្លាប់តែម្ដង  


       នៅកន្លែងកើតហេតុបន្សល់ទុកនៅកាំបិតចិតបន្លែបាក់ដងចំនួន០១ និងម៉ូតូម៉ាកសេ១២៥ ផលិតឆ្នាំ២០១៩ ពណ៌ខ្មៅ (គ្មានស្លាកលេខនិងស្នាមកាប់ 

លទ្ធផលធ្វើតេស្តលើទឹកម៉ូត ( អវិជ្ជមាន


       ករណីនេះសមត្ថកិច្ចយើងខ្ញុំ បានឃាត់ និងនាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីបន្តកសាងសំណុំរឿង តាមនីតិវិធី 

Post a Comment

0 Comments