Muyreal-News | ខ្ញុំសូមជូន «ហេតុ & ផល» អំពីបញ្ហាព្រៃឈើ ដើម្បីជាការពិចារណាបែបប្រជាជនសាមញ្ញ




«ព្រៃឈើ  តម្រូវការសេដ្ឋកិច្ចឧក្រិដ្ឋកម្មនិងបដិវត្តន៍»

ខ្ញុំសូមជូន «ហេតុ & ផល» អំពីបញ្ហាព្រៃឈើ ដើម្បីជាការពិចារណាបែបប្រជាជនសាមញ្ញ។ ចំពោះទិដ្ឋភាពច្បាប់និងបច្ចេកទេសមានក្រសួងជំនាញទទួលបន្ទុករួចហើយ។ 

/. លើទិដ្ឋភាពរួម  ការបំផ្លាញព្រៃឈើ គឺជាឧក្រិដ្ឋកម្ម។

/. នៅលើតម្រូវការ  បើមិនអនុញ្ញាតឱ្យកាប់ឈើ តើមានអ្វីផ្គត់ផ្គង់តម្រូវការសំណង់ សម្រាប់ប្រជាជន១៧លាននាក់ ដែលត្រូវការធ្វើផ្ទះ គ្រឿងសង្ហារឹម និងអុសដុត…? បើគ្មានឈើ តើបានអ្វីយកធ្វើទ្វារផ្ទះ ធ្វើបង្អួច និងសម្រាប់ធ្វើជាតុកៅអី សម្រាប់តម្រូវនៅតាមផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ ការិយាល័យ វត្តអារ៉ាម សាលារៀន និងភោជនីយដ្ឋាន នៅទូទាំងប្រទេសសូម្បីផ្ទះនៅជនបទយ៉ាងហោច៨០ត្រូវការឈើ ដែលសូម្បីតែផ្ទះនៅក្នុងទីក្រុងក៏ត្រូវការឈើដែរ។ គ្មានផ្ទះណា ដែលធ្វើពីថ្មសុទ្ធ និងដែកសុទ្ធ ដោយគ្មានប្រើប្រាស់គ្រឿងសង្ហារឹមដែលធ្វើពីឈើនោះទេ។ នេះមិនរាប់តម្រូវការសម្រាប់អ្នកស្រុកធ្វើ ទូក រទេះ រនាស់ ក្តារបោក និងម្ឈូស។ ខ្ញុំមិនឌឺដងថា ពួកប្រឆាំងនឹងប្រើប្រដាសខ្ចប់សពនោះទេ ហើយសូម្បី ក្រដាសក៏ធ្វើពីឈើដែរ។ 

/. លើទិដ្ឋភាពសេដ្ឋកិច្ច  បើកម្ពុជាឆោត រហូតមិនប្រើឈើខ្លួនឯង គឺកម្ពុជានឹងចំណាយលុយទិញគ្រឿងសង្ហារឹមពីប្រទេសជិតខាង ក្នុង១ឆ្នាំៗ មិនតិចជាងពាន់លានដុល្លារ។ 

/. លើទិដ្ឋនយោបាយ  ពាក្យថា «ស្នេហាព្រៃឈើ» គឺវាស៊ីអារម្មណ៍ណាស់ ហើយបើមានអ្នកណាម្នាក់ ឬក្រុមណាមួយតាំងខ្លួនជា «អ្នកស្នេហាព្រៃឈើ» គឺពិតជាធ្វើឱ្យមានការចាប់អារម្មណ៍ខាងរូបភាព។ ប៉ុន្តែជាខ្លឹមសារវិញ «សួរថា នៅផ្ទះពួកសកម្មជនទាំងនោះ ប្រើឈើទេ ហាមកុហកខ្លួនឯងលើលោកនេះ គ្មានប្រទេសណាមួយ ដែលមិនសម្អាតព្រៃ ដើម្បីប្រែក្លាយទៅជាតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងតម្រូវការផ្សេងៗដទៃទៀតនោះទេ។ 

*** នៅក្នុងបញ្ហាបរិស្ថាន ក៏មានបំណងល្អ និងការសំដែងផងដែរ។ បរទេសខ្លះហ៊ានឱ្យលុយដល់សកម្មជន ក្នុងការសម្តែងថ្កោលទោសជាតិខ្លួនឯង។ ប៉ុន្តែសួរថា តើបរទេសទាំងនោះមានចំណាយលុយសូម្បី១សេន ដើម្បីការអភិរក្ស និងដាំដើមឈើសូម្បី១ដើមដែរឬទេ

*** សូមពិចារណាលើទិដ្ឋភាពនានាប្រកបដោយ «ហេតុនិងផល» យើងមិនគាំទ្រទង្វើខុសច្បាប់លើបញ្ហាព្រៃឈើនោះទេ។ ប៉ុន្តែយើងគាំទ្រការពង្រឹងច្បាប់ ដើម្បីតុល្យភាពបរិស្ថានតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់និងភាពជាក់ស្តែងនៃបរិបទប្រទេសកម្ពុជាដែលយើងត្រូវការរស់នៅដោយមានព្រៃឈើ និងដោយមានឈើសម្រាប់ប្រើប្រាស់តាមតម្រូវការ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments