Muyreal-News | រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសផ្តល់ថវិកាជូនដល់គ្រួសារសព យោធិន ២ រូប ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ



ដោយក្តីអាណិតអាសូរ និងកោតសរសើរចំពោះគំរូវីរភាពចំពោះយោធិន ២រូប ដែលបានពលីជីវិតដើម្បីជួយសង្គ្រោះក្មេង ប្រុស២នាក់ ដែលបានលង់ទឹក រហូតបាត់បង់ជីវិតខ្លួនឯង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានសរសេរបង្ហោះក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា សូមគោរពវីរភាពលោកទាំង  ដែលបូជាជីវិតខ្លួនជួយសង្គ្រោះជីវិតអ្នកដទៃ ! គួរថ្នាក់ខេត្ត ថ្នាក់ភូមិភាគ និង អង្គភាពរៀបជាពិធីបុណ្យ និង តម្កល់រូបលោកជាគំរូ ហើយ សូមជនរួមជាតិយើងជួយដល់គ្រួសារសព   ខ្លួនខ្ញុំផ្ទាល់ សូមជូនគ្រួសារសពនីមួយៗ ពីរលានរៀល !


សូមរំលឹកថា កាលពីវេលាម៉ោង ១១.២០ នាទី ថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០២២  នៅចំណុចអាងអូរអង្ក្រង មានករណីយោធិន ២រូប បានពលីជីវិត ក្រោយពីជួយសង្គ្រោះជីវិតក្មេងប្រុស ពីរនាក់រួចផុតពីគ្រោះថ្នាក់ តែជាអកុសល ត្រូវបានទឹកកួចលិច រហូតបាត់បង់ជីវិតយោធិន ចំនួន  រូប  


ពលបាលឯក ឈន សុីដេត មានអាយុ ៣៩ ឆ្នាំ

ពលទោ វ៉ាន ថុន មានអាយុ ២៣ ឆ្នាំ

យោធិនទាំង២ បំពេញការងារក្នុងអង្គភាព វរ:សេនាតូច ៤៤២ របស់កងពលតូចថ្មើរជើងលេខ ៤២ ចំណុះយោធភូមិភាគទី៤។


តាមប្រភពព័ត៌មានបានបញ្ជាក់ថា យោធិនទាំង២ បានទៅបង់ត្រី នៅចំណុចអាងអង្ក្រង ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក៏ប្រទះឃើញក្មេង ២នាក់ កំពុងលង់ទឹក ទើបចុះជួយសង្គ្រោះ ពេលសង្គ្រោះក្មេងទាំង ២នាក់បានហើយ តែជាអកុសលទឹកហូរគួចខ្លាំងបណ្តាល ឱ្យលង់ស្លាប់ទាំង ២នាក់ តែម្តង។


សាកសពយោធិនទាំង  បានរកឃើញនៅវេលាម៉ោង ១១:៣០នាទី ម្នាក់  និងម៉ោង ១៧:១០នាទី ថ្ងៃទី  ខែតុលា ឆ្នាំ ២០២២ បានរកឃើញម្នាក់ទៀត។


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments