គេហទំព័រ មួយរៀល

អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងដែលរងការចោទប្រកាន់ថាមានល្បែងស៊ីសង តែលទ្ធផលបែរជា?

 អាជ្ញាធរខណ្ឌទួលគោក ចុះត្រួតពិនិត្យទីតាំងដែលរងការចោទប្រកាន់ថាមានល្បែងស៊ីសង តែលទ្ធផលបែរជា?

គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឯក ឃុនដឿន អភិបាលរង រាជធានីភ្នំពេញ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យទីតាំងបើកតារាងបាល់ទះ ស្ថិតនៅដីឡូត៍លេខ០៥ ផ្លូវលេខ២៤៧ ក្រុមទី០១ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ តាមការចុះផ្សាររបស់បណ្ដាញសារព័ត៌មានថាទីតាំងនេះមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ។
*កម្លាំងចម្រុះយើងបានធ្វើការពិនិត្យទិដ្ឋភាពរួមក្នុងទីតាំងរួមមាន៖ តារាងបាល់ទះចំនួន០២ , បន្ទប់ដេកចំនួន០៣, បន្ទប់ធំ០១ , ឃ្លាំងសម្រាប់ដាក់សម្ភារ:ចំនួន០១ និងផ្ទះបាយចំនួន០១ យើងពិនិត្យជាក់ស្ដែង ពុំមានការលេងល្បែងស៊ីសងខុសច្បាប់នោះទេ ។
ក្រោយពីត្រួតពិនិត្យចប់សព្វគ្រប់កម្លាំងចម្រុះយើងបានធ្វើការណែនាំដល់លោកស្រី វ៉ាង ស្រីកា អាយុ២១ឆ្នាំ ជនជាតិខ្មែរ (ជាតំណាងម្ចាស់ទីតាំង) ដែលមានខ្លឹមសារដូចខាងក្រោម៖
១-ហាមយកទីតាំងនេះបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
២-ហាមយកទីតាំងចែកចាយ,ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
៣-បើមិនអនុវត្តតាមកិច្ចសន្យាខាងលើ រដ្ឋបាលរាជធានីភ្នំពេញ និងចុះផ្អាកអាជីកម្មជាបណ្ដោះអាសន្ន ។


គ្រុបតេឡេក្រាមព័ត៌មាន
https://t.me/muyrealchat

សូមស្វាគមន៍វេបសាយលក់ទំនិញអនឡាញ!
ទីតាំងភ្នំពេញសំណង់១២ ចំនឹងផ្លូវបំបែកជា៤ ផ្លូវ២៦១ កែងនឹងផ្លូវ ១៩២
https://maps.app.goo.gl/sCJGotYMW3sghoFW8?g_st=ipc
ស៊ែលកាត 061 662269
មិត្តហ្វូន 060 662269
ស្មាត 010 662269
https://sites.google.com/view/kh-online-shop/home

Post a Comment

0 Comments