Muyreal-News | សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់ នៅកន្លែង អឹមអិល(ML)



ភ្នំពេញ   នៅ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌចំការមន បានធ្វើការចុះឡោមព័ទ្ធបង្ក្រាបទីតាំងលួចលាក់ជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងមានយីហោ អឹមអិល(ML) ស្ថិតនៅជាប់ប្រឡាយលូទឹកស្អុយបឹងត្របែក តាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ 


ប្រតិបត្តិការនេះ មានការដឹកនាំបញ្ចាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរងនគរបាលរាជធានីភ្នំពេញ និងលោក កៀងល័ក្ខ អភិបាលនៃគណៈអភិបាលខណ្ឌចំការមន ព្រមទាំងកម្លាំងជំនាញជាច្រើនផ្នែកទៀតបានសហការគ្នាចូលឆ្មក់បង្ក្រាបទីតាំងនេះដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ 


ប្រតិបត្តិការនេះ មនុស្សប្រុសស្រីដែលឃាត់ខ្លួនបាន ព្រមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ចូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី 

 

✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments