Muyreal-News | រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថា មានវិដេអូ



រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាបថារយៈពេលថ្មីៗនេះ សង្កេតឃើញមានបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន បានធ្វើការចែកចាយបន្តគ្នានូវវីដេអូឃ្លីបស្រ្តីជនជាតិវៀតណាម(ចេះភាសាខ្មែរ)០១នាក់ដែលបានបង្ហោះ ដោយលើកឡើងថា ត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុនមួយ នៅក្នុងខេត្តព្រះសីហនុ។ 


 យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការស្រាវជ្រាវរបស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ១៣ និង ០០នាទីរសៀល កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅទីតាំងដែលស្រ្តីខាងលើបានបង្ហោះវីឌីអូឃ្លីប ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបំរើការងារក្នុងក្រុមហ៊ុននោះ ស្ថិតនៅ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 


ដោយមានការចូលរួមសហការពីម្ចាស់ទីតាំង កម្លាំងសមត្ថកិច្ចបានរកឃើញស្រ្តីជនជាតិវៀតណាមរូបនេះ និងនាំគាត់ និងអ្នកគ្រប់គ្រងជនជាតិចិន០១នាក់ ភេទប្រុស មកធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ 


បន្ទាប់ពីធ្វើការសាកសួរ គឺគាត់បានធ្វើការឱ្យក្រុមហ៊ុន ចំនួន០៣កន្លែង នៅក្នុងក្រុងព្រះសីហនុ ដោយក្រុមហ៊ុន០២កន្លែង មិនមានបញ្ហាអ្វីកើតឡើងចំពោះគាត់ទេ តែនៅក្រុមហ៊ុនទី៣នេះ គឺក្រុមហ៊ុនមានលក្ខខណ្ឌការងារតឹងរឹង ហើយគាត់ត្រូវធ្វើការច្រើនម៉ោងពី១៤ ទៅ១៥ម៉ោង ក្នុងមួយថ្ងៃ។ 


ពេលគាត់ចូលធ្វើការដំបូង ខាងក្រុមហ៊ុនប្រាប់ថា ត្រូវធ្វើការ០៦ខែ ទើបអាចស្នើសុំឈប់បាន។ លុះពេលគាត់ធ្វើការបានជិត០៣ខែស្រាប់តែខាងក្រុមហ៊ុន បានឱ្យគាត់ចុះកុងត្រាថ្មីជាលាយល័ក្ខអក្សរជាមួយក្រុមហ៊ុន ដោយធ្វើការរយៈពេល០៦ខែទៀត ជាហេតុធ្វើឱ្យគាត់មិនពេញចិត្ត។ 


បន្ទាប់មកគាត់ទទួលបានដំណឹងថា ម្តាយរបស់គាត់មានជំងឺ គាត់ក៏បានស្នើសុំក្រុមហ៊ុនឈប់ធ្វើការ តែក្រុមហ៊ុនមិនព្រម ទើបគាត់ប្តឹងសមត្ថកិច្ចឱ្យមកជួយគាត់យកចេញពីក្រុមហ៊ុនតែម្តង។ 


ហើយចំពោះវីដេអូឃ្លីប ដែលគាត់បាននិយាយថា គាត់បានឃើញជនជាតិចិននៅក្នុងក្រុមហ៊ុនមានអាវុធខ្លីប្រើប្រាស់ គឺជារឿងមិនពិតទេ ហើយគាត់មិនដែលបានឃើញជនជាតិចិនមានអាវុធប្រើប្រាស់ទេ គាត់គ្រាន់តែឮគេនិយាយបន្តគ្នា គ្មានប្រភពច្បាស់លាស់។ហើយនៅពេលដែលគាត់ថតវីដេអូឃ្លីប គាត់មានការភិតភ័យ និងព្រួយបារម្មណ៍ ទើបគាត់យំ ដោយខាងក្រុមហ៊ុនមិនបានបង្ខាំង និងវាយធ្វើបាបមកលើរូបគាត់ទេ។ 


ហើយមូលហេតុដែលគាត់ធ្វើបែបនេះ គឺគាត់ចង់ឱ្យសមត្ថកិច្ចមកជួយយកគាត់ចេញពីក្រុមហ៊ុនឱ្យបានលឿន ព្រោះគាត់ចង់ត្រឡប់ទៅប្រទេសកំណើត ដើម្បីមើលម្តាយឈឺ។ 


អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប។ 


ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមអំពាវនាវស្ថាប័នសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មានបំភ្លៃដែលខុសពីហេតុការណ៍បានកើតឡើងពិតប្រាកដ ដែលធ្វើឱ្យសាធារណមតិមានការភាន់ច្រឡំ៕


✴️សូមបងប្អូនជួយស៊ែរចែករំលែកព័ត៌នេះផង🙏🙏🙏


ប្រិយមិត្តអាចផ្តល់ដំណឹងឬព័ត៌មាន មកសារព័ត៌មាន មួយរៀល www.muyreal-news.com ដោយផ្ទាល់តាមរយៈដូចខាងក្រោម

  1. លេខទូរស័ព្ទ 010 662 269
  2. Telegram: 010 662 269
  3. What’s App: 010 662 269
  4. Join our Group https://t.me/khshortnews
  5. Gmail: muyreal.news@gmail.com
  6. អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
  7. Sovandarareach Ouk : https://www.facebook.com/silverturtlekhmer
  8. Muyreal-News: https://www.facebook.com/Muyreal.Official/


បញ្ជាក់៖ រាល់ការផ្តល់ព័ត៌មាន របស់ប្រិយមិត្តមកកាន់អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងមានការរក្សាការសម្ងាត់ជូនប្រភព តាមវិជ្ជាជីវៈមិនឲ្យប៉ះពាល់ដល់កិត្តយស ឬសុវត្ថិភាពរបស់ប្រភពឡើយ។ 


សូមអរគុណសម្រាប់ការតាមដាន ១រៀល 

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments