Muyreal-News | ជនជាតិចិនបីនាក់ស្លាប់និងរងរបួសធ្ងន់ពីរនាក់ ក្នុងករណីបាញ់និងគ្រោះថ្នាក់ចរាចរណ៍



ខេត្តព្រះសីហនុ៖ បុរសជនជាតិចិនម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៩ខែសីហា ឆ្នាំ២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ ក្នុងសង្កាត់៤ ក្រុងខេត្តព្រះសីហនុ 


របាយការណ៏ពីសមត្ថកិច្ចឲ្យដឹងបន្ថែមថា ក្រោយកើតហេតុជនបង្កនិងបក្សពួក បានរត់គេចខ្លួនតាមរថយន្តមួយគ្រឿងម៉ាក ឡង់គ្រីស័រ ពណ៍ស ពាក់ស្លាកលេខ 2BA-6111 បើកបរចេញពីក្រុងព្រះសីហនុតាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចំរុះ ក៏ធ្វើប្រតិបត្តិការពួនស្ទាក់និងតាមឃាត់រថយន្តខាងលើនេះដែលបើករត់ មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញក៏ជ្រុលទៅបុកបង្គោលភ្លើងទៅមុខលែងរួច 


សមត្ថកិច្ចឲ្យដឹងថា រថយន្តខាងលើនេះមានមនុស្សជិះចំនួន០៤នាក់ ប្រុសជនជាតិចិនទាំងអស់ ដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើង ក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តចំនួន២នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់  នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លីចំនួន០១ដើម ម៉ាកCF, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត 


 បច្ចុប្បន្នជនសង្ស័យចំនួន០២នាក់ដែលរងរបួសធ្ងន់ និងសាកសព២នាក់ទៀត  បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីស៊ើបអង្កេតស្រាវជ្រាវពីអង្គហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងជនបង្កតាមនិតិវិធី 


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️ IDKHM Card: 0101793849 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments