គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | នាយឧត្តមសេនីយ៍ សៅ សុខា ចេញបទបញ្ជាបន្ទាន់ឱ្យបើកការស៊ើបអង្កេត (Video inside)



(ភ្នំពេញ) នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាជាបន្ទាន់ដល់មន្ត្រីជំនាញកងរាជអាវុធហត្ថ បើកការស៊ើបអង្កេតលើករណីប្រតិបត្តិការចុះបង្ក្រាបបទល្មើសមួយនៅខេត្តកំពង់ធំ រហូតឱ្យបុរសម្នាក់បាត់បង់ជីវិត។


នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាទៅមេញ្ជាការកងាររាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យផ្អាកការងារចំពោះមន្ត្រីអនុវត្តន៍ច្បាប់ក្នុងករណីនេះជាបណ្តោះអាសន្ន ហើយឱ្យស្ថិតនៅក្នុងបន្ទាយអាវុធហត្ថរងចាំការស៊ើបអង្កេត និង លោកបានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ឱ្យចុះទៅស្រាវជ្រាវជាបន្ទាន់ ថាតើជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់ ឬក៏ស្លាប់ដោយករណីអ្វីផ្សេង បើសិនរកឃើញជនរងគ្រោះស្លាប់ដោយសារមន្ត្រីអនុវត្តន៍ច្បាប់មែនោះ គឺត្រូវចាត់វិធានការតាមច្បាប់មិនលើកលែងឱ្យជាដាច់ខាត។


នាយឧត្តមសនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការិយាល័យនាយការិយាល័យអធិការកិច្ច ស្នងការ ស្នងការដ្ឋានកសាងកម្លាំង រួមជាមួយនឹងស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលទាក់ទងទៅនឹងការអនុវត្តន៍នូវនីតិវិធី ដឹកនាំកិច្ចការស្រាវជ្រាវនេះ ដោយស្នងការ ស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះទៅធ្វើអធិការកិច្ច ទៅត្រួតពិនិត្យ រកអំពីមូលហេតុពិតករណីស្លាប់ប្រជាជននៅខេត្តកំពង់ធំ»


នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា «ថ្ងៃនេះ ខ្ញុំនឹងធ្វើសេចក្ដីសម្រេចចេញបទបញ្ជាឱ្យអស់លោកចុះទៅស្រាវជ្រាវហើយខេត្តកំពង់ធំ ត្រូវសហការរឿងនេះឱ្យបានពិតប្រាកដស៊ីជម្រៅ កំហុសនៅលើអ្នកណា ដែលបានប្រព្រឹត្តត្រូវឃាត់ខ្លួនអ្នកនឹងភ្លាម ឥឡូវនៅចំពោះមុខ ខ្ញុំសុំឃាត់មនុស្សទាំងដែលមានការពាក់ព័ន្ធ អ្នកដែលចុះទៅអនុវត្តរង់ចាំការស្រាវជ្រាវ»


បើតាមនាយឧត្តមសេនីយ៍ សៅ សុខាបើការស្រាវជ្រាវរកឃើញថា អ្នកដែលបានស្លាប់ ដោយសារតែទារុណកម្មរបស់កងរាជអាវុធហត្ថ បុគ្គលណាអ្នកប្រព្រឹត្ត គឺត្រូវតែកសាងសំណុំរឿងអនុវត្តច្បាប់ចំពោះបុគ្គលនោះ ដោយគ្មានការយោគយល់នោះទេ។ 


ក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនាយឧត្តមសេនីយ៍ សៅ សុខា បានសង្កត់ធ្ងន់ៗថា «មិនឱ្យនរណាម្នាក់ធ្វើអ្វីស្រេកតែចិត្តនោះទេ ព្រោះមន្ត្រីសុទ្ធតែកូនប្រជាជន» 


បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា ខាងលើនេះ បានធ្វើឡើងភ្លាមៗ ក្រោយមានការចែកចាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុក ករណីប្រជាពលរដ្ឋម្នាក់ឈ្មោះ សួង ឌ័ន អាយុ៤៧ឆ្នាំ រស់នៅភូមិរូង ឃុំក្រវ៉ា ខេត្តកំពង់ធំ បានស្លាប់ ក្នុងប្រតិបត្តិការកម្លាំងអាវុធហត្ថចុះទៅបង្ក្រាបបទល្មើសល្បែងជល់មាន់តាមអនឡាញមួយ ហើយត្រូវបានក្រុមគ្រួសារជនរងគ្រោះចោទថា បណ្តាលមកពីកម្លាំងអាវុធហត្ថ៕


សូមចូលរួមសហការចែកចាយតែព័ត៌មានពិត


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️ IDKHM Card: 0101793849 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #newsmuyreal #muyrealnews

                     ************

Post a Comment

0 Comments