Muyreal-News | អាជីវករផ្សារអូឫស្សីធ្វើការតវ៉ាជាលើកទី២ ដើម្បីស្នើរសុំឲ្យបញ្ចុះតម្លៃថ្លៃតូប



ភ្នំពេញ  អាជីវករផ្សារអូឫស្សីធ្វើការតវ៉ាជាលើកទី២ ដើម្បីស្នើរសុំឲ្យបញ្ចុះតម្លៃថ្លៃតូប សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ថ្ងៃពុធទី២១ ខែកក្កដា ឆ្នាំ២០២២ 


កាលពីថ្ងៃទី២០ ក្រុមអាជីវករផ្សារអូរឫស្សី រាជធានីភ្នំពេញ រាប់រយនាក់ផ្ទុះការតវ៉ាដោយក្នុងនោះមាន ២ចំណុច ទី១សុំកែពីពាក្យបង់ថ្លៃជួលតូប មកជាពាក្យបន្តបណ្ណកម្មសិទ្ធិជូនដល់អាជីវករ និងទី២សុំបញ្ចុះថ្លៃតូប៥០ភាគរយ នៅក្នុងអាណត្តិថ្មីរយៈពេល ២០ឆ្នាំ។


សំណើរនេះ ត្រូវបានគណៈកម្មការផ្សារយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយ ហើយនឹងជូនដំណឹងដល់អាជីវករនៅពេលក្រោយទើបនាំគ្នារំសាយ។ 


ការតវ៉ានេះធ្វើឡើងបន្ទាប់ពីគណៈកម្មការផ្សារអូរឫស្សី បានជូនដំណឹងដល់ក្រុមអាជីវកឱ្យចូលទៅដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មីរយៈពេល ២០ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។


ទាក់ទងសកម្មភាពនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានលើកឡើងថា សំណើរខាងលើទុកឱ្យគណៈកម្មការផ្សារជាអ្នករៀបចំ និងធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ អាជ្ញាធរមិនលូកដៃទេ ប៉ុន្តែប្រសិនបើនៅតែដោះស្រាយមិនចេញចាំគិតបន្តទៀត៕


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments