ភ្នំពេញ ៖ លើលោកនេះគ្មានអាថ៌កំបាំងទេ! ករណីប្អូនស្រីយកកាំបិតចាក់សម្លាប់បងប្រុសខ្លួនឯងត្រូវបានសមត្ថកិច្ចឃាត់ខ្លះនចាត់ការតាមនិតិវិធីច្បាប់ហើយ។
ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៩"៣០នាទី នៅចំណុចផ្ទះលេខ១៣៩៥ ក្រុមទី៧ ភូមិឃសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។
- ជនសង្ស័យឈ្មោះ ឡោះ ហាលីម៉ាស់ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ១៥៧០G ក្រុមទី៧ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ (មានជំងឺសរសៃប្រាសាទ)។
-ជនរងគ្រោះឈ្មោះ ឡោះ សុខគ្រី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម សញ្ជាតិខ្មែរ មុខរបរលាងម៉ូតូមានទីលំនៅផ្ទះលេខ១៥៧០G ក្រុមទី២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ៖
-កូនកាំបិតចុងស្រួចចំនួន១ដើម ប្រវែង២២សង់ទីម៉ែត្រ។
មុនពេលកើតហេតុនៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ជនរងគ្រោះបានយកថ្នាំសរសៃប្រាសាទឲ្យប្អូនស្រីបង្កើតលេបត្រូវជាជនសង្ស័យ ពេលនោះជនសង្ស័យមិនព្រមលេប បណ្ដាលឲ្យទាស់ពាក្យសម្តីគ្នា ជនសង្ស័យខឹងក៏បានយកកូនកាំបិតចុងស្រួចនៅក្នុងផ្ទះមកចាក់ទៅលើជនរងគ្រោះចំនួន៧កាំបិតចំខ្នងខាងក្រោយ បណ្ដាលអោយរបួសធ្ងន់ធ្ងរ ហើយបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រសង្គ្រោះបន្ទាន់។
លុះវេលាម៉ោង០០:៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យក៏បានស្លាប់នៅមន្ទីរពេទ្យកាលម៉ែត្រតែម្ដង ។
បន្ទាប់មកបងប្អូនជនរងគ្រោះក៏បានដឹកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី សាសនាឥស្លាម ដោយមិនបានរាយការណ៍មកសមត្ថកិច្ចទេ។
បន្ទាប់មកសមត្ថកិច្ចទទួលបានព័ត៌មានក៏បានចុះទៅដល់កន្លែងកើតឃាត់ខ្លួនជនសង្ស័យភេទស្រី អាយុ៣៧ឆ្នាំ យកមកប៉ុស្តិ៍ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធីច្បាប់ ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments