គេហទំព័រ មួយរៀល

Muyreal-News | ឈ្មួញឈើប្រើហឹង្សាគម្រាមសម្លាប់អ្នកសារព័ត៌មាន និងគ្រូជោគជ័យរងបណ្តឹងពីមេធាវី៣នាក់ច្រើនបទល្មើស



គ្រូជោគជ័យ និងជាវាគ្មិនដ៏ល្បីល្បាញពាសពេញបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ សោម សម្បត្តិ កាលពីថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ត្រូវបានលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីព្រឹកដើម្បីសាកសួរបំភ្លឺ។


នេះបើយោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដែលអង្គភាពសារព័ត៌មាន ១រៀល ទើបទទួលបាននៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ។


ក្នុងដីកាកោះបានឲ្យដឹងថា អញ្ជើញឈ្មោះ សោម សម្បត្តិ ភេទប្រុស កើតឆ្នាំ១៩៧២ ជាជនសង្ស័យ អាសយដ្ឋានផ្ទះលេខ ២០៦ ផ្លូវលេខ៣៥ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញឲ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីព្រឹកដើម្បីសាកសួរបំភ្លឺតាមពាក្យបណ្តឹងរបស់មេធាវី ឡុង បញ្ញាវុឌ្ឍមេធាវី គឹម រ័ត្ននិមល និងមេធាវី ឡុញ អានន្តបញ្ញា ប្តឹងពីបទ រំលោភលើទំនុកចិត្ត បទ រំលោភលើភាពល្ងង់ខ្លៅ  ភាពទន់ខ្សោយបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បទ លួចលក់អចលនវត្ថុអ្នកដ៏ទៃ ដែលមិនមែនជាកម្មសិទ្ធិរបស់ខ្លួន  បទ បំភាន់មន្រ្តីសុរិយោដីក្នុងការចុះបញ្ជី៕


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments