គួរបញ្ជាក់ផងដែរថា កាលពីម៉ោង៥និង១២នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ក្នុងផ្លូវបេតុង(ផ្លូវលំ) ក្នុងខណ្ឌច្បារអំពៅ មានករណីក្រុមចោរប្លន់យកម៉ូតូពីស្រ្តីចំណាស់ម្នាក់ ប្រើដោយប្រដាប់អាវុធ(កាំភ្លើងខ្លី) យកស្នាប់កាំភ្លើងវាយក្បាល ប្លន់យកម៉ូតូទៅបានសម្រេច ។
ក្រោយទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក ម៉ៅ សឿន អធិការនៃអធិការខណ្ឌច្បារអំពៅ ដឹកនាំបង្ក្រាបផ្ទាល់និងមានការចូលរួមដោយលោកអធិការរងព្រហ្មទណ្ឌ២រូប លោកវរសេនីយ៍ទោ វុធ សារវ័ន្ត និង លោកវរសេនីយ៍ទោ គាន់ ឌីណា ដឹកនាំកម្លាំងចុះស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់រហូតតាមមុខសញ្ញាមកឃើថាជនសង្ស័យចំនួន៣នាក់ មានទីលំនៅក្នុង ភូមស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ទើបឈានដល់ពេលដឹកនាំចុះមកស្នើរកម្លាំងសហរការពី លោកវរសេនីយ៍ឯក យី វណ្ណដាអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានបញ្ជាអោយ លោកវរសេនីយ៍ទោ ហេង សុផាណារិទ្ធ អធិការរងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ នឹងលោកមេប៉ុស្ត៍នគរបាលរដ្ឋបាលដើមមាន ដឹកនាំកម្លាំងចូលរួមសហការទើបឈានដល់ការចូលបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ស្រី២ (ស្បៀន១នាក់) ប្រុស១នាក់ ដកហូតកាំភ្លើងខ្លី១ដើម ទើបនាំខ្លួនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីសាកសួរបឋម និងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការនីតិវិធីតាមច្បាប់ ៕
សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត និងលុបបំបាត់ព័ត៌មានមិនពិត ៚
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168
➡️Muyreal KH : https://www.facebook.com/silverturtlekhmer
➡️ Muyreal-News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
➡️👉 https://he1.me/lYWa
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments