គេហទំព័រ មួយរៀល

Muyreal-News | រថយន្តដឹកឈើខ្នាតយក្សមួយគ្រឿងបានឈប់ខូចជាច្រើនថ្ងៃលើផ្លូវជាតិលេខ៦២ មន្ត្រីជំនាញគ្មានចំណាត់ការ



ខេត្តព្រះវិហារ៖  រថយន្តខ្នាតយក្សប្រភេទV1 មួយគ្រឿងដឹកឈើខូចនៅលើផ្លូវជាតិលេខ៦២ អស់ជាច្រើនថ្ងៃមន្ត្រីជំនាញរដ្ឋបាលព្រៃឈើត្បែងមានជ័យ គ្មានចំណាត់ការ មហាសង្ស័យថា ឈ្មួញឈើនិងមន្ត្រីបានចុះកិច្ចសន្យាយោគយល់ធ្វើមិនឃើញ ធ្វើមិនដឹងនេះបើតាមការឲ្យដឹងពីរប្រជាពលរដ្ឋ  


រថយន្តខាងលើពណ៌ខៀវឆ្នូតក្រហម ពាក់ស្លាកលេខកំពង់ធំ3A-1359 បានឈប់ខូចលើដងផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ 


តែនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ លោកវង្ស វសិដ្ឋ គ្រាន់តែមកមើល ហើយទៅវិញគ្មានចំណាត់ការឡើយ 


លោកបានឱ្យដឹងថា លោកគ្មានសិទ្ធិឆែកឆេឡានគេទេ ព្រោះម្ចាស់គេមិននៅ ទុករងចាំម្ចាស់គេមកសិន ទើបធ្វើការត្រួតពិនិត្យនិងឆែកឆេរបានក្នុងរថយន្តនេះបាន។ 


មហាជនកំពង់តែឆ្ងល់និងរងចាំមើលថា តើលោក វង្ស វិសិដ្ឋិ រដ្ឋបាលព្រៃឈើស្រុកត្បែងមានជ័យរូបនេះ តើអាចទប់ស្កាត់បទល្មើសព្រៃបានដែរឬទេឬក៏រក្សាផលប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីបំផ្លាញព្រៃឈើដូចឈ្មួញដែរ 


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments