គេហទំព័រ មួយរៀល

Muyreal-News | ជនរងគ្រោះជាកម្មករនេសាទម្នាក់ដែលធ្លាក់ពីលើទូកបាត់ខ្លួននោះ បានស្លាប់ហើយ



ព្រះសីហនុ៖ ជនរងគ្រោះជាកម្មករនេសាទម្នាក់ដែលធ្លាក់ពីលើទូកបាត់ខ្លួននោះ បានស្លាប់ហើយ សាកសពជនរងគ្រោះត្រូវបានក្រុមការងារសង្គ្រោះរបស់លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន្តខេត្តព្រះសីហនុសហការពីសមត្ថកិច្ច ស្វែងរកឃើញកាលពីម៉ោងជាង៩ព្រឹកថ្ងៃ១៩ កក្កដា ២០២២ ស្ថិតនៅចំនុចពយក្បាលខ្មោចចំនុចដៅលេខ N 10 47 . 203. E 103 15.246 នៃខ្សែទឹកស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ 


លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះឈ្មោះ លី ថេង ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបរជាកូនដៃទូកមានស្រុកកំណើតនៅភូមិសាវង្ស ឃុំតាចេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់នៅផែជលផលទំនប់រលក នៅភូមិ៣សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ  


សុំបញ្ជាក់ថា ជនរងគ្រោះគឺជាកម្មករនេសាទ ប្រភេទមងអូស បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅចំណុចចន្លោះពយក្បាលខ្មោច អៅតាផេង និងកោះតាទឹម កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ រួចក៏បាត់ខ្លួន  


បន្ទាប់មកក្រុមគ្រួសារបានស្នើសុំជំនួយក្នុងការស្វែងរកជនរងគ្រោះ ក្នុងនោះលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រនិងក្រុមការងារសង្គ្រាះក្រុមហ៊ុនលោកឧកញ៉ា ចេញទៅជួយស្វែងរកនៅក្នុងលម្ហសមុទ្រ  រហូតមកដល់ព្រឹកថ្ងៃ១៩ កក្កដា ២០២២នេះ ទើបប្រទះឃើញជនរងគ្រោះ ស្លាប់បាត់ទៅហើយ 


បច្ចុប្បន្នសាកសពត្រូវបាននាំមកកាន់ដីគោក ដើម្បីសមត្ថកិច្ចបំពេញនិតិវិធីកោសល្យវិច្ចយ័និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រៃណី 


សូមចូលរួមសហការផ្សព្វផ្សាយព័ត៌មានពិត​ និងលុបបំបាត់ព័ត៌មានមិនពិត​ 


Copyrighted by

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល 

➡️Website: www.muyreal-news.com

➡️ អ៊ុក សុវណ្ណដារារាជ្យ: https://www.facebook.com/silverturtle168

➡️Muyreal KH : https://www.facebook.com/silverturtlekhmer

➡️ Muyreal-News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

➡️👉 https://he1.me/lYWa 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments