គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Muyreal-News | គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ



ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើងជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារ  ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូចជារវាយកាប់ចាក់បង្ករបួសស្នាម មានលួចយកសភារៈ លុយកាក់ទៀត ដូចករណីប្លន់នេះឯងផងដែរ  


រដ្ឋបាលខណ្ឌដូនពេញយើងបានធ្វើការឃាត់ខ្លួនមនុស្ស និង សំភារៈ នាំមកនិងធ្វើការកិច្ចសន្យាអប់រំណែនាំ 


👉 ជាលទ្ធផល  រដ្ឋបាលខណ្ឌដូនពេញយើងបានធ្វើការឃាត់មនុស្សបាន ៥១នាក់ ស្រី ១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់សំភារៈ រួមមាន ម៉ូតូ  ១៩គ្រឿង  កង់បី  ០៥គ្រឿង 


👉 បច្ចុប្បន្ន មនុស្ស និង សំភារៈ ត្រូវបានឃាត់ខ្លួននឹងរក្សាទុកនៅរដ្ឋបាលខណ្ឌដូនពេញ រង់ចាំការអនុវត្តនីតិវិធីបន្ត 


copyrighted by

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/khshortnews

🏦ABA BANK: 061662269

☎️061/066/010 662 269

 #muyreal-news #muyrealnews

                     ************

Post a Comment

0 Comments