(សៀមរាប)៖ សមត្ថកិច្ចបានគាស់ទ្វារទាំងយប់ ហើយប្រទះឃើញសាកសពគ្របភួយស្អុយរលួយ ហើយអ្វីដែលជាការចាប់អារម្មណ៍គឺនៅក្បែរសពនោះ សមត្ថកិច្ចបានឃើញយុវជនម្នាក់ ដេកនៅក្បែរនោះហើយជាអ្នកសម្លាប់នារី ដែលខ្លួនស្រលាញ់ ព្រោះតែភ្លើងប្រចណ្ឌ។
ជនសង្ស័យឈ្មោះ សេង គឹម ហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប គឺត្រូវជាសង្សារជនរងគ្រោះ។ សពមានឈ្មោះផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ អ្នកសាឡន ស្រុកកំណើតនៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។
ហេតុការណ៍នេះ បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរបន្ទប់ជួលកើតហេតុ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានធំក្លិនស្អុយខ្លាំងចេញពីបន្ទប់ជួលមួយកន្លែង កាលពីវេលាម៉ោង៧.៣០នាទីយប់ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០២២៕
សូមចូលរួមសហការចែកចាយតែព័ត៌មានពិត !!!
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments