រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គស្នងការនគរបាលជាតិបញ្ជាឲ្យ នគរបាលចាត់វិធានការបន្ទាន់ បញ្ឈប់ការប្រើប្រាស់ និងការជួញដូរ “SISHA និងបារីអេឡិចត្រូនិក (Vape)” និងត្រូវដកហូតរឹបអូស យកមករក្សាទុក។
ករណីរកឃើញមានការប្រើប្រាស់លាយសារធាតុញៀន ត្រូវចាប់បញ្ចូនទៅតុលាការ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាល សហការជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បន្តធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-Cigarette) ដែលហាស់កម្រើកឡើងវិញនៅក្នុងសង្គម ជាពិសេសមួយរយៈពេលចុងក្រោយ គេសង្កេតឃើញមានក្រុមយុវជន បានប្រើផលិតផលហាមឃាត់នេះគួរឲ្យព្រួយបារម្ភ។
សូមបញ្ជាក់ថា កាលពីប៉ុន្មានឆ្នាំមុនផលិតហាមឃាត់ទាំងនេះ ដែលធ្វើឲ្យក្រុមយុវជនយុវនារី ជាទំពាំងស្នងឬស្សីឱ្យឈ្លក់វង្វេងបោះបង់ចោលការសិក្សា ការងារ និងអាចឈានទៅបង្កបញ្ហាលំបាកធ្ងន់ធ្ងរ ផ្សេងៗទៀតដល់សង្គមជាតិគួរឱ្យព្រួយបារម្ភនោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ធ្វើការបង្ក្រាបជាបន្តបន្ទាប់ លែងមានការប្រើប្រាស់ជារូបភាពទ្រង់ទ្រាយធំ និងបើកចំហរទៀតឡើយ។
ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ ផលិតផលទាំង២ ហាស់ដូចជាមានការកម្រើកឡើងវិញ ដែលជាបច្ច័យមួយនាំឲ្យមានគ្រោះថ្នាក់បំផុតសម្រាប់កូនខ្មែរជំនាន់ក្រោយ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ឲ្យដឹងថា៖
១. ត្រូវចាត់វិធានការជាបន្ទាន់បញ្ឈប់លែងឱ្យមានការប្រើប្រាស់ និងធ្វើអាជីវកម្មផលិតផល SISHA និង E-Cigarette ក្នុងគ្រប់រូបភាព ដោយត្រូវធ្វើការដកហូតនិងរឹបអូស យកផលិតផលទាំងនោះមករក្សាទុក។ ការដកហូត និងរឹបអូសយកផលិតផល SISHA និងE-Cigarette មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មស្របច្បាប់ផ្សេងទៀតជាដាច់ខាត។
២. ត្រូវបញ្ឈប់ និងឃាត់ទុកនូវរាល់ការចរាចរ ការជួញដូរ និងការនាំចូលផលិតផល SISHA និង E-Cigarette តាមគ្រប់រូបភាព និងត្រូវធ្វើការផ្សព្វផ្សាយពីការហាមឃាត់មិនឱ្យមានការប្រើប្រាស់ផលិតផលនេះដល់យុវជន និងការហាមឃាត់មិនឱ្យមានការនាំចូលចំពោះអ្នកធ្វើអាជីវកម្ម និងប្រជាជនទូទៅ ឱ្យបានទូលំទូលាយ។
៣. សមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមគ្រប់ក្រសួងមន្ទីរ និងតាមមូលដ្ឋានសហការគ្នាបង្ក្រាប។ ការបង្ក្រាបនេះ គឺការឃាត់ខ្លួនជនដែលជួញដូរមកអប់រំ ណែនាំ ហើយកម្ទេចចោលនូវសម្ភារៈ និងឧបករណ៍នៃការប្រើប្រាស់ផលិតផលទាំងនេះ។ បើក្នុងករណីរកឃើញថាការប្រើប្រាស់ SISHA និង E-Cigarette មានលាយចូលសារធាតុញៀន នោះនឹងចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ជាធរមាន ៕
Copyrighted by៖
អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល
➡️Website: www.muyreal-news.com
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/khshortnews
🏦ABA BANK: 061662269
☎️061/066/010 662 269
#muyreal-news #muyrealnews
៚************៚
0 Comments