បន្ទាយមានជ័យ៖ រថភ្លើងបុករថយន្តរុញធុនធំដឹកដំឡូងមី ចំងាយជិត២០០ម៉ែត្រ ក្រឡាប់បះជើងចាក់ដំឡូងមីចោលអស់ជាង២០តោនសំណាងគ្មានអ្នករងរបួស ហេតុការណ៍នេះកើតឡើង នៅម៉ោង២១យប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចខាងលិច ផ្សារអូរស្ងួត ស្ថិតនៅភូមិអូរស្ងួត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។
អ្នកបើកបររថយន្តមានឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
នគរបាលចរាចរណ៍ស្រុកមង្គលបូរីបានប្រាប់ថា នៅពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺរថភ្លើងដែលមានលេខពីមុខ៦៦៥៧ បានបើកបរពីខេត្តបាត់ដំបងមកខេត្តបន្ទាយមានជ័យ នៅពេលយប់ដល់ចំណុចផ្លូវបំបែក ផ្លូវជាតិលេខ៥ នៅភូមិស្ងួតស្រុកមង្គលបូរី ឆ្ពោះទៅស្រុកបវិលខេត្តបាត់ដំបង បានបុកចំពាក់កណ្តាលរថយន្តធុនធំប្រភេទផ្លូវ៥ ពាក់ស្លាកលេខភ្នំពេញ3D-5575 ដែលដឹកដំឡូងមីស្ងួតពេញ បុកហើយរុញជិត២០០ម៉ែត្រ ក្រឡាប់បះជើង នៅខាងកើតផ្លូវដែក តែសំណាងគ្មានរងគ្រោះ។
គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យខូចខាតរថយន្តធុនធំប្រភេទផ្លូវប្រាំកំពិតចំពាក់កណ្តាល និងដំឡូងមីស្ងួតជាង២០តោន ត្រូវបានក្រឡាប់ចាក់ចោល ចំណែករថភ្លើងកំពិតមុខផ្នែកខាងស្តាំ។
ម្ចាស់រថយន្តបានប្រាប់ថា មុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងគាត់បានដឹកដំឡូងមីស្ងួតទំងន់ជាង២០តោន ពីខេត្តឧត្តរមានជ័យគោលដៅដឹកទៅព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ដល់ចំណុចកើតហេតុ បានបើកឆ្លងកាត់ផ្លូវដែក ត្រូវរថភ្លើងបុកហើយរុញប្រមាណជិត២០០ម៉ែត្របណ្តាលក្រឡាប់បះជើងតែម្តង។
ប្រជាពលរដ្ឋនៅក្បែរផ្លូវដែកបានប្រាប់ថា មួយរយៈនេះមិនដែលឃើញរថភ្លើងចរាចរណ៍ទៅមកទេ ហើយកាលពីមុននៅពេលរថភ្លើងឆ្លងកាត់ ឃើញមានអ្នកមកចាំធ្វើចរាចរណ៍ បើស៊ីភ្លេខ្លាំងៗ២ទៅ៣ដង តែពេលនេះរថភ្លើងបើកពេលយប់គ្មានអ្នកមកធ្វើចរាចរណ៍ ទើបបណ្តាលឲ្យបុករថយន្តក្រឡាប់បះជើងអញ្ចឹង៕
Kh Short News,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge and KH News that I know.
copyrighted by៖
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
#khshortnews #shortnews
៚************៚
0 Comments