សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកមួយឈ្មោះថា អា ខ្លយ ដែលបានសរសេរខមិនក្នុងការឡាយថា (ពេលខ្លះខាងអគ្គិភ័យយកលុយគេច្រេីន) ដែលករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនេះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០៧ ក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេសបុក អា ខ្លយ ដែលបានសរសេរបែបនេះ និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។
សូមម្ចាស់ហ្វេសបុកឈ្មោះ អា ខ្លយ ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយេីង និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
សូមបញ្ជាក់ថា នាវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះ
ហាងលក់សំលៀកបំពាក់មួយកន្លែងយ៉ីហោ SN Collection ដែលស្ថិតនៅផ្លូវសុកហុក សង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ផងដែរ ៕
Kh Short News,That I created a new channel, to talk about Health, Khmer ancestral beliefs and traditional Khmer culture, Sharing knowledge and KH News that I know.
copyrighted by៖
➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168
➡️ Faith KH: https://www.facebook.com/silverturtlekhmer
➡️ Muyreal News: https://www.facebook.com/Muyreal.Official/
➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b
➡️ Join our channel https://t.me/wanttostudy
🏦ABA BANK: 061662269
☎️061/066/010 662 269
#khshortnews #shortnews
៚************៚
0 Comments