គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

Faith KH | កន្លែងស្នាក់នៅស្អាត បរិយាកាសស្ងប់ស្ងាត់ អាហារគ្មានជាតិគីមី ១០០% សាកទីនេះបាន

 


--------------------------------------

ស្ថិតនៅតាមដងផ្លូវទៅកាន់ព្រះសីហនុ រមណីយដ្ឋាន ពិកនិក តែងតែបង្ហាញខ្លួន បង្អួតសម្រស់​ ទៅកាន់អ្នកដំណើរទាំងឡាយដែលបានធ្វើដំណើរកាត់នោះមិនឲ្យរំលង។ រមណីយដ្ឋាន មួយដែលសម្បូរទៅដោយដើមឈើតូចធំជាច្រើន ត្រជាក់ល្ហឹម មានផ្ទះឈើស្នាក់នៅ ផុសពីលើកំពូលភ្នំតូចមួយ បានទាក់យកចិត្តអ្នកទេសចរជាច្រើនឲ្យចូលទៅស្នាក់នៅ​ ស្រស់ស្រូបអាហារគ្មានជាតិគីមីដោយសារតែសម្រស់របស់ខ្លួន។


រមណីយដ្ឋាន ពិកនិក មាន​​ចម្ងាយប្រហែល​ 33 ​គីឡូម៉ែត្រពីជើងភ្នំពេជ្រនិល​ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខឆ្ពោះទៅទីរួមខេត្តព្រះសីហនុ។ អ្វីដែលជាភាពល្អគ្មានពីររបស់រមណីយដ្ឋាន ពិកនិក គឺអាហារគ្មានជាតិគីមី ១០០ដែលអ្នកទេសចរអាចទទួលស្គាល់ជាទូទៅបានដោយការទស្សនា កសិដ្ឋានដាំបន្លែនៅក្នុងទីធ្លារមណីយដ្ឋានផ្ទាល់តែម្ដង។


ក្រៅពីឱជារសអាហារដ៏ឆ្ងាញ់ពិសា បរិយាកាសនៅទីនោះមានភាពស្ងប់ស្ងាត់ល្អ​ ខ្យល់អាកាសបរិសុទ្ធ ជាពិសេសសម្រាប់សេវាកម្មស្នាក់នៅក្នុងបឹងហ្កាឡូ និងផ្ទះស្នាក់នៅតាមចង្កេះភ្នំដាច់ដោយឡែកពីគ្នា។ លោកអ្នកអាចលំហែអារម្មណ៍ឲ្យហោះហើរទៅតាមធម្មជាតិយ៉ាងរីករាយ ទស្សនាថ្ងៃលិចនៅលើទួលខ្ពស់នៅពេលល្ងាច ឡើងកំពូលភ្នំមើលសមុទ្រពពក និងព្រះអាទិត្យរះនៅពេលព្រឹកមានខ្យូសជាច្រើនសម្រាប់ទទួលទានអាហារ,​ កន្លែងក្មេងលេងដ៏ស្រស់ស្អាត​, កន្លែងបោះតង់ និងមានកសិដ្ឋានបន្លែធម្មជាតិធំទូលាយដែល​​ធ្វើឲ្យអ្នកទេសចរបាត់អស់នូវអារម្មណ៍នឿយហត់នានា៕


ទំនាក់ទំនង៖ 012 305 999


ទីតាំង៖ នៅតាមបណ្ដោយផ្លូវជាតិលេខ  មានចម្ងាយពីជើងភ្នំពេជ្រនីលប្រហែល៣៣គីឡូម៉ែត្រ។


ផែនទី៖https://goo.gl/maps/xM7t1273kHMiNJ5g8


រូបថត៖ ប្រភព Picnic Resort


copyrighted by

➡️ អណ្តើក ប្រាក់: https://www.facebook.com/silverturtle168

➡️ Faith KH: https://www.facebook.com/silverturtlekhmer

➡️ Muyreal News: https://www.facebook.com/Muyreal.Official/

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

🏦ABA BANK: 061662269

☎️061/066/010 662 269

 #sovannangkor #sovannphum

                     ************

Post a Comment

0 Comments