គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងលួចលុយ១៥ម៉ឺនដុល្លារ ឃាត់ខ្លួនជនជាតិចិន២នាក់ នៅខណ្ឌទួលគោក



កាលពីថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០២២​ មានករណីលួចប្រាក់ចំនួន១៥០,០០០ដុល្លារ នៅត្រង់ចំណុចខាងមុខផ្សារទំនេីបឈ្មោះ​ សឺជីហួរលាន​ សង្កាត់ផ្សារថ្មីទី២​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ លេីជនរងគ្រោះឈ្មោះ​ SHENG GUANGYONG ភេទប្រុស​ អាយុ៦៥ឆ្នាំ​ ជនជាតិចិន 


យោងតាមកាមេរ៉ាសុវត្ថិភាព​ និងបេីកការសេីបសង្កេតបមឋ​ រហូតឈានដល់ការកំណត់មុខសញ្ញា​ ព្រមទាំងឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២​ វេលាម៉ោង១១:២៥នាទី​ បានចំនួន០២នាក់ឈ្មោះ​ WEI JING YUN​ ភេទប្រុស​ អាយុ៥៦ឆ្នាំ​ ជនជាតិចិន និងឈ្មោះ​ QING YUI YUN​ ភេទប្រុស​ អាយុ៤១ឆ្នាំ​ ជនជាតិចិន​ នៅត្រង់ចំណុចផ្លូវ២៨៩កែងផ្លូវ៥១៦​ សង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​​ រាជធានីភ្នំពេញ​ ដេីម្បីយកមកធ្វេីការសាកសួរ


សំភារៈដកហូត

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម​​ ពណ៌ខ្មៅ​ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FR-5515​ 

-ទូរសព្ទចំនួន០២គ្រឿង​ ម៉ាក​ OPPO ពណ៌ខៀវ​ និងម៉ាកVIVO ពណ៌ផ្កាឈូក

-កូនកាំបិតស្នៀតចំនួន០២​ 

-តួឡឺវិស​ ចំនួន០១

-សោរកាច់​ អក្សរ​T ចំនួន០៣​ (ទុកសម្រាប់កាច់សោរទ្វាររថយន្ត

-សោរចិញ្ជៀន​ លេខ-​ ចំនួន០២

-មេដែកចំនួន០១។


ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េងជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។


បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕


copyrighted by 

អ៊ុក សុវណ្ណដារារាជ្យ ជាចាងហ្វាង គេហទំព័រ សារព័ត៌មាន១រៀល ➡️Website: www.muyreal-news.com

➡️Facebook Account: https://www.facebook.com/silverturtle168/about

➡️Facebook Page Faith Kh: https://www.facebook.com/silverturtlekhmer

➡️Facebook Page Muyreal-News: https://www.facebook.com/Muyreal.Official

➡️ Join our Group https://t.me/joinchat/El1LolJoLJliYH7b 

➡️ Join our channel https://t.me/wanttostudy

🏦ABA BANK: 061662269

☎️061/066/010 662 269

                     ************៚៚

Post a Comment

0 Comments