គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្ត្រីម្នាក់លក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ ត្រូវសមត្ថកិច្ចចំរុះឃាត់ខ្លួន



នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ កម្លាំងផ្នែកការងារសន្តិសុខ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក្រោមការបញ្ជារបស់លោកវរសេនីយ៍ឯក​ ស៊ឹម​ ពិសិដ្ឋ​ អធិការនគរបាលខណ្ឌបឹងកេងកង​ បានសហការជាមួយនឹងមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍កម្ពុជា និងកម្លាំងនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកប្រតិបត្តិការបង្ក្រាបករណីលក់ស៊ីមកាតទូរស័ព្ទមិនយកអត្តសញ្ញាណប័ណ្ណ និងក្លែងបន្លំអត្តសញ្ញាណប័ណ្ណ នៅចំណុចមុខរបងមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀតលើចិញ្ចើមផ្លូវ២៧១ ជិតកែងផ្លូវលេខ១៨៣ ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានឃាត់ខ្លួនស្ត្រីម្នាក់ ឈ្មោះសុខស្រីម៉ៅ ភេទស្រី ស្នាក់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។


វត្ថុតាងដកហូត៖  ទូរស័ព្ទដៃសម្រាប់អាកធីវលេខទូរស័ព្ទ ពណ៌ស ម៉ាកសាប ស៊ីមកាតចំនួន ៣ប្រព័ន្ធ សរុប ២៤៧ស៊ីមការ (ស៊ីមស្មាត ចំនួន១១៣ស៊ីមកាត មែតហ្វូន ចំនួន៥៩ស៊ីមកាត សែលកាត ចំនួន៧៥ស៊ីមកាត), សៀវភៅកត់ទិន្នន័យលក់ស៊ីមកាតតាងរាងបញ្ចីរាយលេខទូរស័ព្ទ។


ក្រោយពីសមត្ថកិច្ចធ្វើការសួរនាំស្ត្រីខាងលើ បានសារភាពទទួលស្គាល់ថាខ្លួនពិតជាបានលក់ស៊ីមទូរស័ព្ទ ទៅឱ្យប្រជាពលរដ្ឋដោយពុំបានយកអត្តសញ្ញាណប័ណ្ណពិតប្រាកដមែន ដោយលក់ឱ្យម្ចាស់ឈ្មោះ ប្រសើរ (ស្គាល់មិនច្បាស់) បន្ទាប់ពីសួរនាំរួចសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

Post a Comment

0 Comments