គេហទំព័រ មួយរៀល

ករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ!

 នៅវេលាថ្ងៃត្រង់ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦នេះ មានករណីឃាតកម្មមួយបានកើតឡើង នៅក្នុងផ្សារស្គន់ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយអតីតប្ដីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនតាមក្រោយ។



បើតាមសេចក្ដីរាយការណ៍ជំហានដំបូង បានបញ្ជាក់ថា ខ្មាន់កាំភ្លើង និងស្ដ្រីរងគ្រោះជាអតីតប្ដីប្រពន្ធគ្នា ដែលទើបលែងលះគ្នានាពេលថ្មីៗនេះ មូលហេតុដែលនាំឲ្យមានអំពើឃាតកម្មនេះកើតឡើង ទំនងផ្ដើមចេញពីភ្លើងប្រចណ្ឌ។


បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងពិនិត្យនៅទីតាំងកើតហេតុ និងចាត់ការបន្ដតាមនីតិវិធី៕

Post a Comment

0 Comments