គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ស្ត្រីវ័យក្មេងបុគ្គលិក KTV សង្ស័យប្រើសារធាតុញៀនហួសកម្រិតនិងមានវិបត្តិស្នេហា បញ្ចប់សង្ខារដោយលោតពីលើអាគារជាន់ទី៦



រាជធានីភ្នំពេញ៖ បុគ្គលិក KTV វ័យ២២ឆ្នាំម្នាក់ បាមលោតសម្លាប់ខ្លួនពីលើអគារផ្ទះជួលជាន់ទី៦ ចំណុចផ្ទះលេខ៥០ ផ្លូវលេខ៣៥០ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦:៣០នាទី។


ស្រ្តីរងគ្រោះមានឈ្មោះ ស៊ុន ស្រីឌី ភេទស្រី អាយុ២២ ជនជាតិខ្មែរ ជាបុគ្គលិកកូឡូសូ KTV ស្នាក់នៅបុរីមង្គលភ្នំពេញទី៣ ផ្ទះបេ៣០ ផ្លូវលេខ១៧១១សង្កាត់គីឡូម៉ែត្រទី៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។


តាមការបំភ្លឺពីឈ្មោះ ចាប ស្រីនិច ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាមិត្ដភក្ដិ នារីរងគ្រោះ (ម្ចាស់បន្ទប់បានអោយដឹង នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:២៥នាទី ជនរងគ្រោះឈ្មោះ ស៊ុន ស្រីឌី បានមកលេងអាគារផ្ទះជួលបន្ទប់លេខA6 ជាន់ទី៦ ផ្ទះលេខ៥០ ផ្លូវលេខ៣៥០ ភូមិ៩ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង ដែលជាកន្លែងកើតហេតុ រួចបានចូលក្នុងបន្ទប់គេងហើយចាក់សោរពីក្នុង រួចចេញទៅអង្គុយលើបង្កាន់ដៃ រៀនហាលខាងមុខបន្ទប់ ហើយលោតសម្លាប់ខ្លួនឯងតែម្ដង។ 


ភ្លាមនោះជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រាះនៅមន្ទីពេទ្យកាលម៉ែត្រ ពេលទៅដល់មន្ទីពេទ្យជនរងគ្រោះបានស្លាប់  


ស្រ្តីដដែលអះអាងថា កន្លងមកជនរងគ្រោះតែងតែប៉ុនប៉ងសម្លាប់ខ្លួនឯកជាច្រើនដង ដោយសារមូលហេតុ បញ្ហារឿងស្នេហា  


យោងតាមការសន្និដ្ឋាន ដោយមានការពិនិត្យរបស់លោកឧកញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆិយរាជធានីភ្នំពេញនឹងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញ សាកសពឈ្មោះ ស៊ុន ស្រីឌី ស្លាប់ដោយសារ ប៉ះទង្គិលរាងកាយធ្ងន់ធ្ងរ(លោតពីលើអាគារធ្វើអត្ដឃាតសម្លាប់ខ្លួនឯង សពជនរងគ្រោះ ត្រូវបានរកឃើញថា មានសារធាតុញៀនប្រភេទមេតំហ្វេតាមីននិងអំហ្វេតាមីន។ 


បច្ចុប្ប្នន សាកសពខាងលើប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Post a Comment

0 Comments