ដោយទទួលបានដំណឹងដ៏ក្រៀមក្រំ ពីគ្រូពេទ្យបានឲ្យដឹងថា៖ ទារកដែលកើត បានផុតមុនពេលសង្គ្រោះបាត់ទៅហើយ ដោយមូលហេតុគាត់នៅយូរពេកគ្មានការសង្គ្រោះ។
បច្ចុប្បន្ននារីរងគ្រោះ កំពុងសម្រាកនៅមន្ទីរពេទ្យខាងលើ " ព្រហ្មវិហារ " គ្មានបងប្អូនក្រុមគ្រួសារមកសួរសុខទុក្ខ ព្រមទាំងគ្មានថវិការព្យាបាល។
នាងមានឈ្មោះ៖ ហន ពុំងារ អាយុ២២ឆ្នាំ មានទីលំនៅ ខេត្តសៀមរាប
ខ្ញុំបានសម្រេចចិត្ត យកថវិការដែលអ្នកទាំងអស់គ្នាជួយ ទៅផ្តល់ជូននារីជាម្តាយ ព្រមទាំងមានយោបល់មួយចំនួន៖
ទី១- ផ្គត់ផ្គង់ថ្លៃព្យាបាល នៃថវិការដែលទទួលបានបឋម
ទី២- បើសិនជាសល់ និងផ្តល់ជូនគាត់ អោយទៅកាន់ស្រុកកំណើតវិញ
ទី៣- សាកសួរព័ត៌មានបន្ថែមពីគាត់ មូលហេតុ ដែលមករស់នៅភ្នំពេញតែម្នាក់ឯង គឺដោយសារមានទំងន់ ឬយ៉ាងណា?
ចុងក្រោយ សូមចូលរួមរំលែកទុក្ខដល់ទារក ដែលបានផុត សុំទោសដែលប្អូនមិនអាចមើលពិភពលោកនេះបានយូរ ក៏មិនបន្ទោសម្តាយប្អូនដែលទុកចោលនោះដែរ ព្រោះគាត់ទាល់ដល់កម្រិតសុំផ្ទះគេស្នាក់នៅហើយ៕
0 Comments