រាជធានីភ្នំពេញ៖ តារាចម្រៀងអាយ៉ៃជើងចាស់លោកគ្រូ ព្រហ្ម ម៉ាញ មិនបានស្លាប់ ដូចព័ត៌មានមិនពិតមួយចំនួនតូចបំពុលសង្គមដែលបានផ្អើលតៗគ្នាក្នុងបណ្ដាញសង្គមឡើយ គឺរូបលោកកំពុងសំរាកព្យាបាលជំងឺលើសឈាមធម្មតា! នៅមន្ទីពេទ្យប៉ាស៊ីហ្វិចក្បែរស្ពានអាកាសពេទ្យលោកសង្ឃ។
តារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ បានបញ្ជាក់ប្រាប់ចេញពីមន្ទីរពេទ្យមកថា ពេលនេះសុខភាពភាពរបស់លោកបានធូស្រាលមួយកម្រិតហើយ លោកអាចនិយាយបាន និងពិសាអាហារបានច្រើនជាងមុន ពុំមានគ្រោះអកុសល្យដូចព័ត៌មានមិនពិតផ្អើលតៗគ្នានោះឡើយ។
សូមបញ្ជាក់ថា តារាចម្រៀងអាយ៉ៃជើងចាស់លោក ព្រហ្ម ម៉ាញ បានដួលសន្លប់ស្ដូកស្ដឹង ដោយសារជំងឺលើសឈាមធ្ងន់ធ្ងរ បន្ទាប់ពីលោកបានទៅចូលរួម ក្នុងកម្មវិធី Pleng Music Awards 2022 នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ ហើយត្រូវបានខកខានវិញ និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេពេទ្យភ្លាមៗផងដែរ។
លោក ព្រហ្ម ម៉ាញ គឺជាសិល្បករអាយ៉ៃដ៏ឆ្នើមមួយរូប ដែលបានបូជាស្ទើរពាក់កណ្ដាលជីវិត ក្នុងទម្រង់សិល្បៈដ៏កម្រមួយនេះ។រហូតមកដល់ពេលនេះ នៅមិនទាន់មានសិល្បករផ្នែកអាយ៉ៃរូបណា អាចមានសមត្ថភាពដូចលោកគ្រូ ព្រហ្ម ម៉ាញ ឡើយ។
ដោយសារតែទឹកចិត្តស្រឡាញ់ ទម្រង់សិល្បៈកេរ្តិ៍ដំណែលដូនតាមួយនេះ លោកក៏បានបើកថ្នាក់បង្រៀនអាយ៉ៃដោយមិនយកប្រាក់ដល់អ្នកជំនាន់ក្រោយទៀតផង៕
0 Comments