គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

តារាសម្តែងរូបសង្ហាឈ្មោះ ស៊ី មនុ ជាប់សង្ស័យពីបទលួចម៉ូតូកំពុងរត់គេចខ្លួន



រាជធាបីភ្នំពេញ៖ មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនារីម្នាក់បានប្រកាស ជាសាធារណ:ថា តារាសម្តែងរូបសង្ហាឈ្មោះ ស៊ី មនុ បានលួចម៉ូតូរបស់ខ្លួនខណ:បច្ចុបប្បន្នសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួន នៅលើគណនីហ្វេសប៊ុកឈ្មោះ Dary Sim នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២នេះបានរៀបរាប់ថានាងខ្ញុំសូមប្រកាសស្វែងរកទីកន្លែងរស់ នៅរបស់តារាសម្តែងឈ្មោះ ស៊ី មនុភេទប្រុសអា យុ២៦ឆ្នាំមានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលដែលមានភិនភាគដូចក្នុងរូបនេះស្រាប់។ 


ឈ្មោះ ស៊ី មនុ មានមុខរបរជាតារាសម្តែងថតរឿងភាគនៅស្ថានីយ៍ទូរទស្សបាយ័ន និងស្ថានីយ៍ទូរទស្សន៍ភីអិនអិនកន្លងមកបានលួចយកម៉ូតូរបស់ខ្ញុំរួចគេចខ្លួនបាត់រហូតមកដល់បច្ចុប្បន្ននេះ។


កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២កន្លងទៅនេះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានចុះទៅឃាត់ខ្លួនដល់ផ្ទះជួលមួយកន្លែងតែឈ្មោះស៊ី មនុ បានគេចខ្លួន។ ហើយនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២២ក្រោយទទួលបានពាក្យបណ្តឹងក្រោមការណែនាំរបស់ស្នង ការនគរបាលខេត្តកណ្តាល កម្លាំងសមត្ថកិច្ចរបស់អធិការនគរបាលស្រុកស្អាង និងកម្លាំងប៉ុស្តិ៍នគរបាលកោះខែល បានចុះឃាត់ខ្លួនដល់ផ្ទះតែឈ្មោះស៊ី មនុ បន្តគេចខ្លួនមិនចូលផ្ទះ។


ប្រភពបន្តថាបន្ទាប់ពីគេចខ្លួនបាត់ស្ទើរៀងរាល់ថ្ងៃគណនីហ្វេសប៊ុកឈ្មោះ Ma Nuk នៅតែបង្ហោះរូបចេញ ដើរលែង ដើរកម្សាន្តយ៉ាងសប្បាយដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ម៉ូតូដែលលោកបានលួច។ 


គណនីហ្វេសប៊ុកឈ្មោះ Dary Sim បានបន្ថែមថា សេចក្តីប្រកាសនេះខ្ញុំសូមជូនជាព័ត៌មានដល់សាធារណៈជន និងជាបណ្តឹងសុំអន្តរាគមន៍ដល់មន្ត្រីនគរបាលយុត្តិធម៌ជួយតាមឃាត់ខ្លួន មុខសញ្ញាខាងលើនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។


បើបងប្អូនណាផ្តល់ព័ត៌មាននៃទីកន្លែងរស់នៅរបស់ឈ្មោះ ស៊ី មនុ រហូតអាចឃាត់ខ្លួនខ្ញុំនឹងផ្តល់សគុណជាទីគាប់ចិត្ត។ បងប្អូនអាចទាក់ទងមកខ្ញុំបានតាមរយៈទូរស័ព្ទលេខ07652111 11, 0115 88 080 


ក្រោយការបង្ហោះព័ត៌មាននេះជាសាធារណៈ មិនដល់រយៈពេលមួយថ្ងៃផង មហាជនតាមបណ្តាញហ្វេសប៊ុកបានចាប់អារម្មណ៍យ៉ាងខ្លាំង មានការចែកចាយបន្តរហូតដល់ជិតពាន់នាក់ឯណោះ។


អ្នកចូលទស្សនាខ្លះបានបញ្ចេញមតិយោបល់ហួសចិត្តព្រោះតារាសម្តែងរូបស្អាត គឺជាចោរលួចម៉ូតូ មិនព្រមចេញមុខដោះស្រាយជាមួយម្ចាស់ បែជាសុខចិត្តសម្ងំខ្លួន ពួនអាត្មា ស្របពេលខ្លួនឯងជាតារា៕

Post a Comment

0 Comments