អាជ្ញាធរខណ្ឌទួលគោក ប្រាប់ឱ្យ ពលរដ្ឋ បញ្ឈប់សកម្មភាពញុះញង់ ប្រមាថលើ សមត្ថកិច្ច ក្នុងពេលចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ



រដ្ឋបាលខណ្ឌទួលគោក សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រដ្ឋបាល រាជធានីភ្នំពេញតម្រូវឲ្យរៀបចំសណ្តាប់ធ្នាប់សាធារណៈទូទាំងរាជធានីភ្នំពេញ តាមរយៈសេចក្ដី ណែនាំស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងយោងស្មារតីអង្គប្រជុំ ព្រមទាំងលិខិតំបទដ្ឋានគតិយុត្តនានា ដើម្បីឈានទៅរកការរក្សាបានសណ្តាប់ធ្នាប់របៀបរៀបរយតាមដងផ្លូវ សម្រួលលំហូរចរាចរណ៍ លើកកម្ពស់សោភ័ណភាពទីក្រុង និងតម្រង់ទិសការប្រើប្រាស់ចិញ្ចើមផ្លូវក្នុងរាជធានីភ្នំពេញឲ្យ ចំទិសដៅសម្រាប់ប្រយោជន៍សាធារណៈ ដើម្បីកាត់បន្ថយបានការកកស្ទះចរាចរណ៍និងធ្វើឲ្យ មានអនាម័យ បរិស្ថានល្អ រក្សាសណ្ដាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ ដោយ ឡែកផ្លូវម៉ៅសេទុង(ផ្លូវ២៤៥ក៏ជាផ្លូវអាទិភាពមួយខ្សែក្នុងចំណោមផ្លូវអាទិភាពទាំង១១ខ្សែដែល សាហ៍រាជធានីភ្នំពេញំបានចេញណែនាំក្នុងការរៀបចំសណ្តាប់ធ្នាប់ផងដែរ  


កន្លងមករដ្ឋបាល ខណ្ឌទួលគោកបានអនុវត្តវិធានការអប់រំដោយបានចេញនូវសេចក្តីជូនដំណឹងជាច្រើនលើកច្រើន សារ និងផ្សព្វផ្សាយគ្រប់មធ្យោបាយតម្រូវឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរនៅក្នុងការអនុវត្តការ រៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវម៉ៅសេទុង(ផ្លូវ២៤៥នេះ  


ផ្ទុយទៅវិញបងប្អូនអាជីវករមួយ ចំនួននៅតែបន្តសកម្មភាពលក់ដូរយ៉ាងអាណាធិបតយ្យនៅលើចិញ្ចើមផ្លូវ និងទ្រង់ផ្លូវនេះដដែលដូច្នេះរដ្ឋបាលខណ្ឌគ្មានជម្រើសណាក្រៅពីការអនុវត្តវិធានការរដ្ឋបាលចំពោះបុគ្គលំទាំងឡាយ ដែលមិនអនុវត្តតាមសេចក្តីជូនដំណឹងនានារបស់រដ្ឋបាលខណ្ឌដែលបានដាក់ចេញកន្លងមក 


ជាក់ស្តែងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួល គោក រួមជាមួយនឹងកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការនគរបាលរាជធានី ភ្នំពេញ បានចុះអនុវត្តនូវវិធានការរដ្ឋបាល តែនៅយប់ថ្ងៃទី០៥ ខែមីនាឆ្នាំ២០២២ កំឡុងពេលអនុ វត្តវិធានការរដ្ឋបាលមានជនមួយក្តាប់តូចបានធ្វើសកម្មភាពញុះញង់ និងរារាំង កម្លាំងសមត្ថកិច្ច ដោយប្រើហិង្សា និងយកសម្ភារៈផ្សេងៗគប់ព្រមទាំងប្រើពាក្យសំដីជេរប្រមាថមកលើមន្ត្រី និងកង កម្លាំងដែលកំពុងបំពេញភារកិច្ច 


លើសពីនេះទៅទៀត នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ ជនមួយចំនួនដដែលនោះ នៅត បង្កើនសកម្មភាពញុះញង់ និងរារាំងខ្លាំងជាងមុន ដោយអ្នកខ្លះបានគប់ផ្លែឈើ និងជេរប្រមាថ ធ្ងន់ៗមកលើមន្ត្រី នឹងកងកម្លាំងមានសមត្ថកិច្ច ព្រមទាំងបានយកសម្ភារៈផ្សេងៗមកគរបិទកំណាត់ ផ្លូវម៉ៅសេទុង(ផ្លូវ២៤៥ធ្វើឲ្យកកស្ទះ និងបង្កការគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៀតផង 


ក្នុងន័យនេះរដ្ឋបាលខណ្ឌ សូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌ មាន ពិសេសជនដែលបានប្រើហិង្សាកន្លងមក សូមបញ្ឈប់សកម្មភាពបង្កការញុះញង់បង្កើតជា បទល្មើសជាបន្ទាន់ ហើយងាកមកចូលរួមជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់  ករណីនៅតែបន្តសកម្មភាពល្មើសតទៅទៀត រដ្ឋបាលខណ្ឌនឹងចាត់វិធានការតាមផ្លូវច្បាប់ និង ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ 


រដ្ឋបាលខណ្ឌទួលគោក ជឿជាក់យ៉ាងមុតមាំថា បុគ្គលដែលមានការពាក់ព័ន្ធនឹងចូលរួម ជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពខ្ពស់ 

Post a Comment

0 Comments