Muyreal -News

Muyreal -News
Muyreal -News

អបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២២


នារសៀល ថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក .២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ នៅសាលាខណ្ឌដូនពេញបានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១១ ទិវាអន្តរជាតិនារី  មីនា ឆ្នាំ២០២២ ( មីនា ១៩១១ មីនា ២០២២ក្រោមប្រធានបទសមភាពយេនឌ័រថ្ងៃនេះ ដើម្បីចីរភាពនាពេលអនាគត” ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង លោកស្រី ហេង សុខគង់ ភរិយាលោកអភិបាលខណ្ឌ ដោយមានការចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខណ្ឌជាស្រ្តី តំណាងអធិការនគបាលខណ្ឌការិយាល័យជុំវិញខណ្ឌ និង លោកស្រីចៅសង្កាត់ជាស្ត្រី សរុបចំនួន ៣០នាក់ បន្ទាប់ពីការផ្តល់នូវមតិ សំណេះសំណាល​​ប្រកបដោយអត្ថន័យថ្លៃថ្លា និងស្និទ្ធស្នាល លោកអភិបាល ​​ក៏បានផ្ដល់ជូននូវបាច់ផ្កាជូនដល់ភរិយា ដើម្បីបង្ហាញ អំពីសេចក្តីស្រឡាញ់ ​យ៉ាងជ្រាលជ្រៅ ចំពោះស្រ្តី នឹងបានឧបត្ថម្ភថវិកាជូនដល់មន្រ្តីរាជការ នៃរដ្ឋបាលខណ្ឌដូចពេញ ជាស្ត្រីនូវថវិកា ចំនួន៥០,០០០៛សរុបចំនួន៧០នាក់។  


ក្នុងឱកាសដ៏វិសេសវិសាលនេះ លោក អភិបាល បានជូនពរដល់ស្ត្រីទូទាំងខណ្ឌដូនពេញ ទទួលបានសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺកូវីដ-១៩ និងជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Post a Comment

0 Comments